មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ព្រមទាំងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថ្មីមួយរូប និងជំនួយការប្រធានាធិបតីមួយរូប។ យោងតាមឯកសារទាំងនោះ ការតែងតាំងនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ លោកស្រី អ៊ីរីណា អុកឡាដនីកូវ៉ា អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ លោក អូឡេហ្គ កូហ្សេមយ៉ាកូ...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា រដ្ឋាភិបាលស្នើកុំឱ្យមានការធ្វើបាតុកម្ម នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅថ្ងៃសៅរ៍។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ លោក ម៉ាក្រុង បានឧ្យដឹងថា រដ្ឋាភិបាលមានបំណងហាមឃាត់ សំណើសុំរៀបចំការជួបជុំនានាពីសំណាក់បុគ្គលដែល «គ្មានសិទ្ធិស្របច្បាប់ក្នុងការធ្វើបែបនេះ»។ លោកបានបន្ថែមថា ចំពោះការដើរក្បួនរបស់សហជីព ដែលបានជូនដំណឹងជាផ្លូវការទៅកាន់អាជ្ញាធរមូលដ្ឋាន នឹងមានការស្នើផ្លូវដើរជំនួស ដើម្បីការពារតំបន់កណ្តាលទីក្រុង។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ពិសាអាហារសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ (Gala Dinner for Education) និងការប្រារព្ធខួបលើកទី៣០ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh...
ឌូបៃ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការទទួលយក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) អាចជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ឱ្យកើនឡើងពី ០,១ ទៅ ០,៦ ភាគរយ ក្នុងរយៈពេលមធ្យម។ កម្រិតនៃកំណើននេះ គឺអាស្រ័យទៅលើកម្រិតនៃការត្រៀមខ្លួនផ្នែកឌីជីថលរបស់ប្រទេសនីមួយៗ និងសមត្ថភាពរបស់ពួកគេក្នុងការដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងសកម្មភាពផលិតកម្ម។ ការវាយតម្លៃនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រៀបចំឡើងដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) និង...
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានចេញការព្រមានជាមុននៅទីក្រុងរីយ៉ាដ ជុំវិញការវាយប្រហារដោយមីស៊ីលពីក្រមហ៊ូធី ដោយភាពតានតឹងនៅតែបន្ដកេីនឡេីង។ សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានប្រកាសថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងមួយគ្រាប់ ដែលបាញ់ចេញដោយក្រុមហ៊ូធីរបស់យេម៉ែន ឆ្ពោះទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលអ្នកនាំពាក្យនៃសម្ព័ន្ធភាពនេះបានបង្ហោះនៅលើបណ្តាញសង្គម X។ គេអាចឮសំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីរីយ៉ាដ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលប្រជាពលរដ្ឋបានទទួលសារជូនដំណឹងនៅលើទូរសព្ទដៃរបស់ពួកគេ។ សម្ព័ន្ធភាពនេះក៏បានប្រកាសផងដែរថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ចំនួន ២...
កណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ លោក គួច...
ខេត្តពោធិ៍សាត់ ÷នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍ ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ដែលដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបដិសេធ ចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅ តាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។ ការលើកឡើង របស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីអាជ្ញាធរយោធាថៃ ចោទប្រកាន់កម្ពុជាសារជាថ្មីថា បានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់ គោលបំណងយោធា។ ចំពោះការចោទប្រកាន់នេះ ក្រសួងវប្បធម៌តាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែង...
បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីគោលបំណង ក្នុងការប្រែក្លាយក្រុងបាត់ដំបង ធ្វើយ៉ាងឱ្យក្លាយជាទីក្រុងវៃឆ្លាត ស្អាត បៃតង និងអាចដើរបាន។ ការលើកឡើងរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង ដើម្បីបណ្តុះស្មារតីក្នុងការធ្វើអនាម័យបរិស្ថាន...
ក្នុងនាមជាព្រឹត្តិការណ៍បិទបញ្ចប់នៃ "មហោស្រពសិល្បៈសោតទស្សន៍អន្តរជាតិ” ព្រឹត្តិការណ៍"រាត្រីសិល្បៈសោតទស្សន៍អន្តរជាតិ"បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍សៀងហៃនៅថ្ងៃទី១៨ខែតុលា ដោយបានចេញផ្សាយសមិទ្ធផលផ្នែកបច្ចេកវិទ្យាសោតទស្សន៍ទំនើបៗជាច្រើន ។ លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។ លោកShen Haixiongបានថ្លែងថា បន្ទាប់ពីបានបង្កើតឡើងអស់រយៈពេលជាងប្រាំបីឆ្នាំមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាន់ខ្ជាប់នូវរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ "5G+4K/8K+AI" ដោយពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយដោយរួមបញ្ចូលគ្នានូវរូបមន្ត"គំនិត+សិល្បៈ+បច្ចេកវិទ្យា"។ នាពេលអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងសៀងហៃ ដើម្បីជំរុញនវានុវត្តន៍វប្បធម៌តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា និងជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញភាពបន្ស៊ីគ្នារវាងគំនិតសិល្បៈដ៏ប៉ិនប្រសប់និងប្រាជ្ញាខាងបច្ចេកវិទ្យាទំនើបៗ៕