ម៉ាឌ្រីដ/បាសេឡូណា — ការប្រកួតរវាង FC Barcelona និង Real Madrid តែងតែជាជំនួបកីឡា និងវប្បធម៌ដ៏ស្វិតស្វាញបំផុតក្នុងពិភពបាល់ទាត់។ ក៏ប៉ុន្តែ ជំនួប El Clasico នារដូវកាលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសតានតឹង និងពោរពេញដោយភាពចម្រូងចម្រាសបំផុតមិនធ្លាប់មាន ដោយសារតែស្រមោលអាប់អួរនៃរឿងអាស្រូវអាជ្ញាកណ្តាលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ គឺ «សំណុំរឿង Negreira» នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសុក្រនេះថា កងកម្លាំងប្រដាប់អាវុធ សហរដ្ឋអាមេរិក បានហាមឃាត់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD មិនឱ្យចូលក្នុងមូលដ្ឋានទ័ពអាកាសមួយនៅប្រទេសជប៉ុន ដោយសារក្តីបារម្ភផ្នែកសន្តិសុខ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុននេះ ចូលក្នុងបញ្ជីសហគ្រាសដែលខ្លួនជឿថា កំពុងជួយដល់យោធាចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Satair ដែលជាបុត្រសម្ព័ន្ធផ្តល់សេវាកម្មរបស់ក្រុមហ៊ុន Airbus បានចុះហត្ថលេខាផ្លាស់ប្តូរអនុស្សរណៈនៃការ យោគយល់គ្នាជាយុទ្ធសាស្ត្រ (MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងលើខ្សែ ចង្វាក់ផ្គត់ផ្គង់អាកាសចរណ៍ ការគ្រប់គ្រងសម្ភារបរិក្ខារ និងដំណោះស្រាយវដ្តជីវិតយន្តហោះ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងវេទិកាធុរកិច្ចវៀតណាម-ដាណឺម៉ាក នៅរដ្ឋធានីកូពែនហាក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួន គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច ទៅចាប់ប្រជាពលរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌ ។ ការលើកឡើងបែបលក្ខណៈជាសារចេញព្រមានរបស់រដ្ឋមន្រ្តីមហាផ្ទៃនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ក៏ព្រោះនៅតែករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចការទាមទារទឹកដី ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ សូម្បីមួយវិនាទីណាឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍រំលឹកថា សម្តេច គឺជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ក្នុងឱកាសខួបលើកទី៣៥ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បើក្រឡេកមើលទៅក្រោយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១...
ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។ ការលើកឡើងរបស់លោក ប្រាក់ សុខុន នាឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទណ្ឌិតចំនួន ១៨២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ដើម្បីស្តារនីតិសម្បទា។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ...
បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការរៀបចំយន្តការគាំពារសន្តិសុខសង្គម និងរបបសោធននិវត្តន៍ឆ្នាំ២០២៧ ជូនដល់យោធិនចំនួន ៥៨រូប ដែលត្រូវដល់អាយុចូលនិវត្តន៍ ដើម្បីធានាថា គ្មានវីរយុទ្ធជនណាម្នាក់ត្រូវ «បោះបង់ចោល» ឡើយ។ ក្នុងពិធីដែលដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានរំលេចយ៉ាងច្បាស់...
បរទេស៖ ក្រុមហ៊ុន General Motors (GM) ដែលជាអតិថិជនធំបំផុត របស់រោងចក្រមួយ ក្នុងសហរដ្ឋអាមេរិកផលិតម៉ាញេទិកពីធាតុដីកម្រ សម្រាប់រថយន្តអគ្គិសនី បានលុបចោលកិច្ចព្រមព្រៀង ផ្គត់ផ្គង់រយៈពេលវែងជាមួយក្រុមហ៊ុនផលិតនោះ។ នេះបើយោងតាមឯកសារផ្លូវការ និងប្រភពមួយដែលដឹងពីស្ថានការណ៍នេះ ដោយបញ្ជាក់ថាភាគីទាំងពីរពេលនេះកំពុងស្ថិតក្នុងដំណើរការដោះស្រាយវិវាទតាមរយៈអាជ្ញាកណ្តាល។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនលោកខាងលិចកំពុងជួបប្រទះ ក្នុងការបង្កើតសមត្ថភាពផលិតធាតុដីកម្រនៅក្នុងស្រុក និងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន...