ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២៦ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់។ ក្នុងពិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នៅសណ្ឋាគារអូតវូតព្រីមៀភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ចេវ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកDerek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍គម្រប់ ១ឆ្នាំនៃការចាប់ផ្តើមដំណើរការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (អេស ខេមបូឌា- ACE-C) និងពិធីប្រគល់វិញ្ញាបនបត្រ នៃកម្មវិធីអភិវឌ្ឍគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិស្សជំនាន់ទី ១នៃកម្មវិធីត្រៀមខ្លួន ចូលបម្រើការងារ” នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានគ្រងជាម្លប់ដ៏ត្រជាក់ត្រជំដែលកំពុងបំពេញព្រះរាជបូជនីយកិច្ច រក្សា និងលើកកម្ពស់សុខសន្តិភាព ។ ក្នុងសារក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគ្រង ព្រះបរមសិរីរាជសម្បត្តិគម្រប់២២ព្រះវស្សា នៅថ្ងៃទី២៩ ខែតុលា...
ភ្នំពេញ ៖ 1xBet សូមបង្ហាញ ជូនកីឡាករវាយកូនគោល លើទឹកកកវ័យក្មេង ចំនួន៥រូប ដែលអាចនឹងក្លាយជាកីឡាករ ដ៏សំខាន់នៅក្នុងពិភពកីឡាវាយកូនគោលលើទឹកកក ។ Macklin Celebrini – ក្តីសង្ឃឹមសម្រាប់អនាគតរបស់ក្រុម San Joseការជ្រើសរើសយក Macklin Celebrini ជាជម្រើសដំបូងគេបង្អស់ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសកីឡាករ 2024 NHL Draft...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ ចំពោះអង្គភាព CMAC របស់កម្ពុជា ក្នុងការបោសសម្អាតមីន ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាម។ នេះជាការលើកឡើងរបស់ លោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាជាមួយ លោក...
កំពង់ស្ពឺ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីក្រុមហ៊ុន ខេមបូឌាន ខេឡៃយ៉ា ហ្គាម៉ិន ឯ.ក មិនបានបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតតាមកាលកំណត់ ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់មន្ត្រីជំនាញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ បើតាមលោក ស៊ុន មេសា...
SECO ដែលជាម៉ាកគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុន SEOJIN AUTOMOTIVE កំពុងបង្ហាញពីបទពិសោធន៍រយៈពេលប្រាំមួយទសវត្សរ៍ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ខ្លួនចំពោះគុណភាព ភាពធន់ សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ខណៈដែលក្រុមហ៊ុនប្រារព្ធខួបលើកទី ៦០ របស់ខ្លួននៅឆ្នាំ ២០២៦។ SECO Aftermarket ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ដោយកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន មិនត្រឹមតែតាមរយៈការផ្គត់ផ្គង់គ្រឿងបន្លាស់ដើម (OEM) ដល់ក្រុមហ៊ុនផលិតរថយន្តធំៗនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ទីផ្សារជួសជុល...
កំពង់ចាម ៖ ការរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលនានា របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទីទី២៦ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា និងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ។ តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរណ៍ ចូលរួមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា...
បរទេស៖ សមាជិកសំខាន់ៗទាំង៥ របស់អង្គការណាតូ មកពីតំបន់អឺរ៉ុប បានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយក «ការទទួលខុសត្រូវកាន់តែធំ» នៅក្នុងសម្ព័ន្ធភាពនេះ ខណៈដែលនៅតែចាត់ទុកសហរដ្ឋអាមេរិកថាជា «សម្ព័ន្ធមិត្តដែលមិនអាចខ្វះបាន»។ រដ្ឋមន្ត្រីក្រសួងការពារជាតិមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេស (ក្រុម E5) បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉ារីសថា «អឺរ៉ុបត្រូវតែទទួលខុសត្រូវកាន់តែខ្លាំង ចំពោះសន្តិសុខផ្ទាល់ខ្លួន» និងទទួលបន្ទុកកាន់តែធ្ងន់នៅក្នុងសម្ព័ន្ធភាពនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
វ៉ាស៊ីនតោន៖ យោងតាមឯកសារតុលាការដែលត្រូវបានទម្លាយជាសាធារណៈកាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ក្រោមរដ្ឋបាលលោក Donald Trump កំពុងព្យាយាមបើកសវនាការកាត់ទោសអតីត ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey ជាលើកទីបី ដោយករណីចុងក្រោយនេះបានចោទប្រកាន់លោកពីបទចែកចាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខជាតិកាលពីឆ្នាំ ២០១៦។ការចោទប្រកាន់នេះត្រូវបានលាតត្រដាងនៅក្នុងឯកសារតុលាការមួយ ដែលត្រូវបានគេស្គាល់ថាជា «បណ្តឹងព្រហ្មទណ្ឌដោយរដ្ឋអាជ្ញា (Criminal Information)»។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹងនេះឡើង...