ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពិនិត្យករណីប្រើពាក្យសម្តីមិនសមរម្យនៅរោងចក្រមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី មន្ត្រីជំនាញ បានផ្តើមការងារនេះហើយ។ ទន្ទឹមនឹងនេះ ខ្ញុំសូមបញ្ជាក់ថា ការប្រើពាក្យសម្តីអសុរោះ ឬអាកប្បកិរិយាប្រមាថមើលងាយនៅកន្លែងធ្វើការ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ មិនថាជានិយោជក អ្នកគ្រប់គ្រង ប្រធានផ្នែក ឬបុគ្គលិក...
បរទេស៖ អាជ្ញាធរបានឱ្យដឹងថា ដើមឈើជាច្រើនបានដួលរលំសង្កត់មកលើផ្លូវហាយវេ បង្គោលភ្លើងត្រូវបានដួលរលំ ហើយមនុស្សរាប់ពាន់នាក់បានស្វែងរកទីជម្រកសុវត្ថិភាព ដើម្បីគេចចេញពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយឈ្មោះថា «Arnab» ដែលបានបោកបក់ចូលមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌានៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា មុនពេលព្យុះនេះមកដល់ មនុស្សជាង ១៨០,០០០ នាក់នៅក្នុងរដ្ឋ Andhra Pradesh និងរដ្ឋ Odisha ត្រូវបានជម្លៀសចេញទៅកាន់ទីតាំងសុវត្ថិភាព។...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសបារាំងដែលទទួលបន្ទុកផ្នែកលោហៈធាតុយុទ្ធសាស្ត្រ បានថ្លែងកាលពីថ្ងៃពុធថា បណ្តាប្រទេសលោកខាងលិចអាចសម្រេចបាននូវកម្រិតសមស្របមួយក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែដីកម្រ (rare earths) ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋាភិបាល និងក្រុមហ៊ុនផលិតនានាកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗសម្រាប់លោហៈធាតុដែលចាំបាច់បំផុតសម្រាប់វិស័យការពារជាតិ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន...
បរទេស៖ កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃពុធនេះ ដើម្បីត្រៀមទប់ទល់នឹងការតវ៉ារបស់ក្រុមនិស្សិត ដែលប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ប្រធានាធិបតី Prabowo Subianto រួមទាំងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដោយរដ្ឋាភិបាលរបស់លោកផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី (University of Indonesia) បានឱ្យដឹងថា ពួកគេគ្រោងនឹងធ្វើការតវ៉ានៅតាមទីតាំងមួយចំនួនក្នុងរដ្ឋធានីហ្សាការតា។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលប្រកាសថា ហេតុការណ៍ភ្លើងឆេះព្រៃដែលកំពុងកើតឡើងនៅកោះស៊ូម៉ាត្រា (Sumatra)...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ បន្ទាប់ពីមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោក។ ហេតុការណ៍នេះបានបង្កឱ្យមានក្តីបារម្ភជាថ្មីអំពីហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកើតចេញពីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៤៨ ដុល្លារ ឬ ១,៣% ដល់ ១១៥,៣៦ ដុល្លារក្នុងមួយធុង។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក JIANG Nan ភារធារីស្ដីទីនៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រង ទំនាក់ទំនងការងារ” ដែលរៀបចំដោយសមាគមសភា ពាណិជ្ជកម្មចិននៅកម្ពុជា សហការជាមួយក្រសួងការងារ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC កម្ពុជា បានថ្លែងប្រាប់មន្ដ្រីការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃ បានបាញ់លើបូរណភាពទឹកដីកម្ពុជា។ ការថ្លែងប្រាប់របស់ លោកអគ្គនាយក CMAC នាឱកាសទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធី និងប្រតិបត្តិការ នៃការិយាល័យកិច្ចនយោបាយនិងយោធា...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអះអាងថា ទ្វីបអឺរ៉ុបនៅតែជាទីតាំងដ៏មានស្ថិរភាពសម្រាប់ការវិនិយោគ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន ៣ នៅអាស៊ី កាលពីថ្ងៃអង្គារកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងរបស់អាល្លឺម៉ង់នៅក្នុងតំបន់អាស៊ី ឱ្យបានទូលំទូលាយជាងការពឹងផ្អែកតែលើប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។ ដំណើរទស្សនកិច្ចរបស់លោក...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាព ព្រមទាំងផ្ដល់ទិសដៅការងារពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលនិងហ្មត់ចត់លើការកំណត់ទិសដៅ និងផែនការសកម្មភាពអធិការកិច្ចសម្រាប់ការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់តាមបណ្ដាក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចំគោលដៅផ្អែកលើហានិភ័យ...
បរទេស៖ អាជ្ញាធរបានឱ្យដឹងថា នៅថ្ងៃពុធនេះ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសអេស្ប៉ាញ រថភ្លើងល្បឿនលឿនមួយបានបុកពីក្រោយរថភ្លើងមួយទៀតដែលកំពុងឈប់ ដែលបណ្តាលឱ្យទូរថភ្លើងចំនួន ២ ធ្លាក់ចេញពីផ្លូវដែក និងមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា លោក Emiliano García-Page ប្រធានតំបន់ Castilla...