ភ្នំពេញ ៖ ករណីកុមារា ២រូប ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន ត្រូវបានអាជ្ញាធរ ផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅមណ្ឌលកុមារកំព្រាភ្នំពេញ។ ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយបានណែនាំពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់លោក ឡេ មិញហឿង (Le...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ក្រោមប្រធានបទ « បន្តពង្រឹងការអនុវត្តវិធានការ ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ » ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦...
យេរូសាឡឹម៖ លោក Gadi Eisenkot មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល បានថ្លែងថា លទ្ធផលស្ទង់មតិក្រោយការបោះឆ្នោត ដែលបង្ហាញថា បក្សរបស់លោកនាំមុខសម្ព័ន្ធភាព កាន់អំណាចរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ នោះ គឺឆ្លុះបញ្ចាំងពី «ការបាត់បង់ទំនុកចិត្តទាំងស្រុង» លើរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ។ លោកបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលនេះ ខណៈដែលការព្យាករណ៍នានា បានបង្ហាញពីភាពជាប់គាំងនៅក្នុងការបោះឆ្នោតសភា ។...
យេរូសាឡឹម៖ យោងតាមការអាប់ដេតចុងក្រោយ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់អ៊ីស្រាអែល ដែលជាស្ថាប័នត្រួតពិនិត្យការ បោះឆ្នោតនេះ បានឱ្យដឹងថា អត្រាអ្នកចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានកើនដល់ ៧៧,៧ ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោត នៅពេលដែលការិយាល័យបោះឆ្នោត បានបិទទ្វារនៅម៉ោង ១០ យប់ (ម៉ោងក្នុងស្រុក)។ អត្រានេះគឺជាកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកនៅក្នុងការបោះឆ្នោតនៅអ៊ីស្រាអែលក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ ដោយកើនលើសតួលេខកាលពីឆ្នាំ ២០២២ ច្រើនជាង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមឧទ្ទាមជ្រុលនិយម នៅក្រៅប្រទេស បានបង្កើតរឿងថ្មីចម្លែកមួយទៀតហើយ គឺការបង្កើតរដ្ឋសភាខុសច្បាប់ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងពិធីអបអរសាទរ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦សម្តេចធិបតី មានប្រសាសន៍ថា...
គៀវ៖ បច្ចេកវិទ្យាដ្រូនស្ទាក់ចាប់ ដែលត្រូវបានកែលម្អរបស់អ៊ុយក្រែន បានជួយឱ្យប្រទេសនេះអាចទប់ទល់នឹង ដ្រូនដើរដោយម៉ាស៊ីនយន្តហោះរបស់រុស្ស៊ីបាន ប៉ុន្តែការរំខានដល់សេវាកម្មផ្កាយរណប Starshield របស់សហរដ្ឋអាមេរិក បានបង្កជាការគំរាមកំហែងដល់សមិទ្ធផលទាំងនេះ។ យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISW អត្រាស្ទាក់ចាប់របស់អ៊ុយក្រែន បានធ្លាក់ចុះបន្តិចពី ៧៧% មកនៅត្រឹមប្រហែល ៧៤% ក្នុងអំឡុងពេលដែលមានការរំខានដល់ សេវាកម្មផ្កាយរណបសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានេះ នៅចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤...
បរទេស៖ អាជ្ញាធរសន្តិសុខជាតិរបស់ន័រវែស (NSM) បានឧ្យដឹងថា ចំនួននៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែល «ទទួលបានជោគជ័យ» ទៅលើស្ថាប័ននានានៅក្នុងប្រទេសន័រវែស បានកើនឡើងបីដងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ព្រមទាំងបានព្រមានអំពីការគំរាមកំហែង ដែលនៅតែបន្តកើតមានចំពោះសន្តិសុខជាតិរបស់ខ្លួន។ នៅក្នុងរបាយការណ៍ថ្មីមួយ ស្ថាប័ន NSM ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពចារកម្ម និងការគំរាមកំហែងចម្រុះ បានបញ្ជាក់ថា វិស័យការពារជាតិ និងវិស័យអវកាសរបស់ប្រទេសនេះ គឺជាផ្នែកដែលងាយរងហានិភ័យពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាងគេ។ ស្ថាប័ននេះបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខួរក្បាលក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសតែងតែ រិះរកគំនិតចោទប្រកាន់រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ដី។ ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ ស្មើ ១៣៨ ហិកតា ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកស្រី Rachel Schiller ឧបការីរង នៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជាថ្មី ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន...