ពោធិ៍សាត់ ÷ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិដ៏ផូរផង់, រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសត្រៀមរៀបចំ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ ។ ព្រឹត្តិការណ៍ដ៏ធំនេះ...
កោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនកុមារម្នាក់ ដែលមានអាការៈក្តៅខ្លួនខ្លាំង ដោយឳពុកម្តាយនៅលើកោះ បានស្នើសុំអោយបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ កុមារខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន...
ភ្នំពេញ៖ ចំពោះស្ថានភាពថ្លៃប្រេងឥន្ធនៈប្រែប្រួល ការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យមានស្ថិរភាព ខណៈជួយសម្រាលបន្ទុកចំណាយរបស់ដៃគូបើកបរ កំពុងក្លាយជាកត្តាសំខាន់សម្រាប់និរន្តរភាពអាជីវកម្ម និងការរក្សាអតិថិជន។ ក្នុងបរិបទនេះ ការគាំទ្រផ្នែកឥន្ធនៈពីក្រុមហ៊ុន Grab ដល់ដៃគូបើកបរ គឺជាចំណុចមួយដែលបង្ហាញ ពីការយកចិត្តទុកដាក់ ចំពោះបន្ទុកចំណាយរបស់អ្នកផ្តល់សេវា ខណៈការរក្សាតម្លៃសេវាឱ្យសមរម្យ ក៏អាចជួយបន្តទាក់ទាញអ្នកប្រើប្រាស់ផងដែរ ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលថ្លៃប្រេងឥន្ធនៈកើនឡើង...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការរៀបចំ «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦» ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ...
បរទេស៖ រដ្ឋមន្ត្រីក្រសួង ថាមពលនៃប្រទេសទាំងពីរគឺអារ៉ាប៊ីសាអូឌីត និងសិង្ហបុរី បានថ្លែងនៅថ្ងៃចន្ទថា ប្រទេសអារ៉ាប៊ីសាអូឌីត មានគម្រោងរក្សាទុកប្រេងឆៅនៅក្នុងឃ្លាំងក្រោមដី Jurong Rock Caverns របស់ប្រទេសសិង្ហបុរី ចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៧ តទៅ ដើម្បីពង្រឹងសន្តិសុខនៃការផ្គត់ផ្គង់នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់...
បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចេញមុខការពារផែនការវិនិយោគចំនួន ៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុន នៅក្នុងរោងចក្រថ្មីមួយនៅសហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលដែលលោកកំពុងឃោសនាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា លោក Gernot...
បរទេស៖ ការតវ៉ានានាបានធ្វើឱ្យវិស័យលក់រាយរបស់បារាំងខាតបង់ទឹកប្រាក់រាប់ពាន់លានអឺរ៉ូ ដោយហាងរាប់ពាន់កន្លែងត្រូវបានគេលួចប្លន់ ហើយហាងដែលនៅសល់ក៏ដំណើរការបានក្នុងកម្រិតកំណត់ប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅពេលដែលក្រុមអ្នកតវ៉ានៅបារាំងបាននាំគ្នាដើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងវិបត្តិបំណុលសាធារណៈ សភាពទ្រុឌទ្រោមនៃសាលារៀន និងភាពជាប់គាំងផ្នែកនយោបាយ អាជីវករលក់រាយទាំងឡាយបានក្លាយជាជនរងគ្រោះនៅក្នុងរលកនៃភាពចលាចលនេះ។ យោងតាមលោក Serge Papin រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបារាំង បានឱ្យដឹងថា អាជីវកម្មជាង ៣.០០០...
ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ១០ភូមិមានជាង១ម៉ឺនក្បាលដី បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះ ប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦តុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ខណៈប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ...
បាកដាដ៖ ក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថា បានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈការចូលរំលោភដែនអាកាសជាច្រើនលើក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះដែលជាអង្គភាពរួមនៃក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលមាននិន្នាការគាំទ្រអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានកត់ត្រានូវករណីរំលោភដែនអាកាសចំនួន ១៧១ លើក ដែលប្រព្រឹត្តឡើងដោយយន្តហោះចម្បាំង និងយន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅលើដែនអាកាសអ៊ីរ៉ាក់ ចន្លោះថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា។ ក្រុមនេះបានចាត់ទុកការហោះហើរទាំងនេះថា...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ក្នុងការផ្អាកប្រតិបត្តិការប្រយុទ្ធ នៅតាមខ្សែត្រៀមជួរមុខបច្ចុប្បន្ន ដើម្បីបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការយល់ព្រមកាត់ទឹកដីឧ្យទៅរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន ABC News កាលពីថ្ងៃសុក្រ លោក ហ្សេឡិនស្គី បានបង្ហាញឆន្ទៈ ក្នុងការឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់...