ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដោយផ្ដោតលើការអនុវត្តជាក់ស្ដែង និង សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាជំនាញដែលសិស្សនិស្សិត ទទួលបានឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ នេះបើតាមលោក ចាន់ ជឿន នាយករងវិទ្យាស្ថាន PPI។ លោក ចាន់ ជឿន បានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរបានប្រកាសឱ្យដឹងថា យោធាថៃបានបំពានទាំងគឃ្លើនចូលមកឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង និងបានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។ សេចក្តីប្រកាសក្រសួងបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៥...
ស្វាយរៀង៖ បងប្អូនកម្មករចំនួន១០នាក់ បានរងរបួសក្នុងហេតុការណ៍ ក្រឡាប់រថយន្តដឹកកម្មករ កាលពីវេលាម៉ោង៦:២០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង បន្ទាប់ពីរថយន្តបែកកង់ខាងក្រោយ។ ក្នុងចំណោមអ្នករងរបួសទាំង១០នាក់ ដែលមានស្ត្រី៨នាក់ មានម្នាក់រងរបួសធ្ងន់ និង៩នាក់រងរបួសស្រាល។ ភ្លាមៗក្រោយកើតហេតុ មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារសាខា ប.ស.ស. ខេត្តស្វាយរៀង បានចុះអន្តរាគមន៍ដោយផ្ទាល់...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធកម្មវិធី ASEAN-Korea Startup Week 2026 ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre AKC) ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Kim Jae-shin...
វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចាត់ទុកមជ្ឈមណ្ឌលវប្បធម៌ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលចិន នៅតាមបរិវេណសាកលវិទ្យាល័យនានា ឬដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «វិទ្យាស្ថានខុងជឺ (Confucius Institutes)» ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ កន្លងមក...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមសម្រាប់រៀបចំការបោះឆ្នោត ស្ទាបស្ទង់មតិដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជា សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធនាគមាសជាមួយមិត្តដែកថែបចិន និងភាគីសហរដ្ឋអាមេរិកនៅឆ្នាំបន្តបន្ទាប់។ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើសមយុទ្ធជាមួយចិន ជាលើកទី៨ និងឆ្នាំ២០២៧ កម្ពុជានឹងធ្វើសមយុទ្ធឆ្មាំអង្គរជាមួយអាមេរិកលើកទី៨ ផងដែរ...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍រដ្ឋ និងឯកជន ដើម្បីពង្រឹងទំនុកចិត្តលើលទ្ធផលតេស្ត និងពង្រីកសេវាធ្វើតេស្ត ឱ្យកាន់តែខិតជិតតំបន់កែច្នៃ និងតំបន់ទេសចរណ៍សំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានជំរុញឱ្យពន្លឿនដំណើរការដាក់ពាក្យ...
ពោធិ៍សាត់ ៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយឱកាសការងារ និងជំរុញការចូលរួមពីសំណាក់និយោជក និងអ្នកស្វែងរកការងារធ្វើនៅក្នុងស្រុក។ ក្នុងឱកាសនេះ លោកជំទាវ សៅ ស្រីពៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បរទេស៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សម្នាក់ និងបណ្តាលឱ្យមនុស្ស ៥ នាក់ផ្សេងទៀតរងរបួស (ក្នុងនោះមានក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់) នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅតំបន់ជាយក្រុងប៉ារីស។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានហៅហេតុការណ៍នេះថា ជាការវាយប្រហារ «ភេរវកម្ម និងរើសអើងពូជសាសន៍»។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៣...