កណ្តាល៖ ករណីសហគ្រាស គ្រីអេត ប្រ៊ីដ (SAHAKREAS CREATE BRIDGE) ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានប្រកាសបិទលែងដំណើរការ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ចប់ដោយសន្តិវិធី ដោយភាគីសហគ្រាសបានឯកភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតសរុបជាង ២០០នាក់ រួមទាំងបងប្អូនស្ត្រីមានផ្ទៃពោះផងដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថាករណីត្រូវបានដោះស្រាយបញ្ចប់ដោយបងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ស្របច្បាប់ចំនួន៤ចំណុចរួមមាន៖...
ប៉េកាំង៖ តារាសម្ដែងចិន លោក Wang Xing ត្រូវបានគេលក់បន្តរហូតដល់ ៣ ដង ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ បន្ទាប់ពីត្រូវបានគេជួញដូរឆ្លងដែនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ នេះបើតាមការលាតត្រដាងនៅក្នុងខ្សែភាពយន្តឯកសារថ្មីមួយរបស់រដ្ឋាភិបាលចិន ដែលបានបង្ហាញលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការបង្ក្រាបបណ្ដាញឆបោកទ្រង់ទ្រាយធំតាមបណ្ដោយព្រំដែន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ខ្សែភាពយន្តឯកសារនេះក៏បានទម្លាយផងដែរថា អាជ្ញាធរចិនធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលត្រកូលឧក្រិដ្ឋជនដ៏មានឥទ្ធិពលនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាចំនួន...
សិង្ហបុរី៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នាខែវិច្ឆិកាខាងមុខ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់បណ្តាប្រទេសក្នុងតំបន់អនុវត្តតាម ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ អ្នកទិញរថយន្តនៅសហរដ្ឋអាមេរិកកំពុងបង្ហាញភាពស្ទាក់ស្ទើរក្នុងការងាកមករករថយន្តអគ្គិសនី (EV) វិញ បន្ទាប់ពីការផ្តល់ប្រាក់ឧបត្ថម្ភធនពីសហព័ន្ធត្រូវបានបញ្ចប់កាលពីមួយឆ្នាំមុន ទោះបីជាតម្លៃប្រេងសាំងនៅតែបន្តខ្ពស់ក៏ដោយ។ ផ្ទុយទៅវិញ នៅទ្វីបអឺរ៉ុប តម្រូវការរថយន្តប្រភេទនេះកំពុងមានការកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reutets ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Motor Intelligence ការលក់រថយន្ត EV នៅអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ...
ឡុងដ៍៖ នាវាដឹកប្រេងកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់នៃការវាយប្រហារ និងការគំរាមកំហែង ខណៈព្យាយាមដឹកជញ្ជូនប្រេងសំខាន់ៗឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានចេញការព្រមានថ្មីៗថានឹងបិទផ្លូវនាវាចរណ៍ណាដែលខ្លួនមិនបានអនុញ្ញាត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ កាលពីសប្តាហ៍មុន ចំនួននៃការវាយប្រហារលើនាវាដឹកប្រេងនៅច្រកផ្លូវទឹកដ៏សំខាន់មួយនេះបានកើនឡើងខ្ពស់បំផុតចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើង ដែលបណ្តាលឱ្យចំនួននាវាព្យាយាមធ្វើដំណើរឆ្លងកាត់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរខែកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ម្នាក់ដែលស្និទ្ធនឹងទីក្រុងតេអេរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ីរ៉ង់បានព្រមានដល់បណ្តាប្រទេសក្នុងតំបន់ថា រាល់ការព្យាយាមបើកផ្លូវថ្មីសម្រាប់ការនាំចេញប្រេង នឹងត្រូវចាត់ទុកជា «សកម្មភាពអរិភាព»។ មន្ត្រីរូបនេះបានបន្ថែមថា...
ម៉ាកសី/ប៉ារីស៖ ក្រុមក្មេងជំទង់ និងសិស្សវិទ្យាល័យបារាំងបានបិទច្រកចូលសាលាមួយចំនួន ព្រមទាំងបានដើរក្បួនតាមដងផ្លូវក្នុងទីក្រុងនានាកាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋាភិបាលបានសន្យាថានឹងដោះស្រាយការតវ៉ារបស់ពួកគេជុំវិញកង្វះគ្រូបង្រៀន និងអគារសិក្សាទ្រុឌទ្រោម ប៉ុន្តែមិនទាន់បានបង្ហាញពីវិធានការលម្អិតជាក់លាក់នៅឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ចលនាបាតុកម្មដែលឈានចូលសប្តាហ៍ទី ៣ នេះ បានឆ្លុះបញ្ចាំងពីភាពតានតឹងយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសបារាំង រវាងការទាមទាររបស់សាធារណជនឱ្យមានការវិនិយោគលើសេវាសាធារណៈដែលកំពុងធ្លាក់ចុះ និងរដ្ឋាភិបាលដែលកំពុងខ្វះខាតថវិកា ក្រោមសម្ពាធពីទីផ្សារមូលបត្របំណុលក្នុងការកាត់បន្ថយបំណុល និងឱនភាពថវិការដ្ឋ។ អ្នកគ្រូបង្រៀននៅវិទ្យាល័យម្នាក់ឈ្មោះ Diane...
ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន បានធ្វើការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZs) ព្រមទាំងការកសាងសមត្ថភាពកម្លាំងពលកម្ម។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dominic Williams...
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថសម្រាប់ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា...
ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ – ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើញអ្នកដំណើរមកពីបណ្តាញរបស់ខ្លួនទូទាំងពិភពលោក ឱ្យមកទទួលយកបទពិសោធន៍ដ៏វិសេសនៅទីក្រុងឌូបៃ ដែលពោរពេញទៅដោយការយកចិត្តទុកដាក់ ផាសុកភាព និង ...
បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងដែលកំពុងគំរាមកំហែងដល់ផ្ទៃដីស្រែកសិករក្នុងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យ លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង លោក អ៊ុំ រាត្រី អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្ត ដើម្បីវាយតម្លៃផលប៉ះពាល់ និងរៀបចំផែនការសង្គ្រោះឱ្យបានទាន់ពេលវេលា។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងកសិកម្ម...