បរទេស៖ ពាណិជ្ជករចំនួន ៤ រូបដែលដឹងពីបញ្ហានេះបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនគ្រោងនឹងបន្តការនាំចេញប្រេងឥន្ធនៈដែលបានចម្រាញ់រួចឡើងវិញសម្រាប់ខែតុលា បន្ទាប់ពីបានផ្អាកមួយរយៈខ្លីក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “សប្តាហ៍មាស” (Golden Week)។ វិធានការនេះនឹងជួយសម្រាលភាពតានតឹងនៃទីផ្សារប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងឥន្ធនៈសម្រាប់យន្តហោះនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមកាត់បន្ថយការនាំចេញប្រេងឥន្ធនៈកាលពីអំឡុងខែមីនា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានរំខានដល់លំហូរប្រេងឆៅ និងផលិតកម្មចម្រាញ់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា។...
ភ្នំពេញ ៖ ឥទ្ធិពលព្យុះទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា នឹងធ្វើឱ្យកម្ពុជាបន្តមានភ្លៀងចាប់ពីថ្ងៃ៩ដល់១៥ តុលា ៕
ភ្នំពេញ ៖ ប្រជាជនប្រមាណជា ៣ម៉ឺននាក់ បានចេញដំណើរទៅមកស្រុកកំណើត នាថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមរយៈរថយន្តក្រុងសាធារណៈឥតគិតថ្លៃដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។ រថយន្តក្រុងសាធារណៈ ទាំងអស់នឹងបន្តដឹកជញ្ជូនសាធារណៈជនដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៕
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈដែលការព្រួយបារម្ភអំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាបានថយចុះខ្លះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់នៅមុនការបោះឆ្នោតនៅខែក្រោយនោះទេ ដោយសារមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អក្នុងការបញ្ចប់ជម្លោះដែលបានបង្កផលប៉ះពាល់ដល់ទីផ្សារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៧២ សេន ឬ ០,៧%...
បរទេស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបង្កើនយុទ្ធនាការវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្យាយាមបិទដែនអាកាស និងកន្លែងផលិតប្រេងរបស់ព្រះរាជាណាចក្រនេះ តាមរយៈការបាញ់មីស៊ីល ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នៅសប្តាហ៍នេះ និងធ្វើឱ្យយន្តហោះមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនេះបានអះអាងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានទីក្រុងរីយ៉ាដ (Riyadh) និងបានព្រមានកម្មករឱ្យនៅឆ្ងាយពីរោងចក្រថាមពល...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ អំពីការបញ្ចប់សង្គ្រាមដែលមានរយៈពេល ៦ ខែមកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២០៥ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣១៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភារតៈ ខណៈគ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នាដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។ ក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» លោកសាស្ត្រាចារ្យ ឈាង រ៉ា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា សហការរួមគ្នាអនុវត្តគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects) ជួយដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព លោក ហួត ហាក់ រដ្ឋមន្រ្តី នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Vanlalvawna Bawitlung...
ភ្នំពេញ ៖ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម បានធ្វើដំណើរមកដល់កម្ពុជានៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ ៕