ដូហា៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសកាលពីថ្ងៃចន្ទ អំពីការផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam របស់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារដោយក្រុមយេម៉ែនទៅលើព្រលានយន្តហោះនានារបស់អារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ុនអាកាសចរណ៍នេះបានឧ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថ្មីមួយអំពីការធ្វើដំណើរថា៖ «ដោយសារស្ថានភាពបច្ចុប្បន្ន ជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam ត្រូវបានផ្អាកជាបណ្ដោះអាសន្ន»។ ក្រុមហ៊ុនក៏បានជំរុញឱ្យអ្នកដំណើរពិនិត្យមើលស្ថានភាពជើងហោះហើររបស់ពួកគេតាមរយៈគេហទំព័រផ្លូវការ...
អ៊ីស្តង់ប៊ុល៖ កិច្ចព្រមព្រៀងការពារជាតិរួមទីក្រុងមេក្កា ដែលបានចុះហត្ថលេខាដោយប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី កំពុងប្រឈមមុខ នឹងការសាកល្បងដ៏សំខាន់មួយជាលើកដំបូង បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវមួយដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ។ ហេតុការណ៍នេះបានបង្កជាសំណួរថា តើតួកគីមានឆន្ទៈ និងលទ្ធភាពកម្រិតណា ដើម្បីការពារដៃគូរបស់ខ្លួន។ អ្នកវិភាគលើកឡើងថា ទីក្រុងអង់ការ៉ា (តួកគី) ទំនងជានឹងផ្តល់បច្ចេកវិទ្យាការពារជាតិដល់អារ៉ាប៊ីសាអូឌីត ជាជាងបញ្ជូនកងទ័ពប្រយុទ្ធ ដោយសារតួកគីចង់ជៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។ សម្ព័ន្ធភាពទីក្រុងមេក្កាបានប្រកាសកាលពីថ្ងៃទី...
បន្ទាយមានជ័យ៖ បន្ទាប់ពីបានបញ្ចប់ការជួបជុំគ្រួសារយ៉ាងរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះជូនដំណើរបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងត្រៀមធ្វើដំណើរចាកចេញពីខេត្ត វិលត្រលប់ទៅបំពេញការងារ និងប្រកបអាជីវកម្មនៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តនានាវិញ។ កំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ៗ និងទាមទារឱ្យអ្នកបើកបរគ្រប់រូបត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង...
ភ្នំពេញ ៖ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌចំនួន ៣ថ្ងៃ មានអ្នកស្លាប់ ២៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ និងរបួសកើន ៧១នាក់។ យោងតាមលិខិតរបស់ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា «មានគ្រោះថ្នាក់ចរាចរណ៍ សរុប ៣៤ករណី បណ្តាលឱ្យស្លាប់ ២៦នាក់ និងរបួស ១០១នាក់។ បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិត ហើយបញ្ជាក់ជាថ្មីម្តងទៀតថា «គឺភាគីថៃជាអ្នកបាញ់មុន»។ ការលេីកឡេីងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា «កាលពី ២-៣ថ្ងៃមុន លោក...
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ed Miliband បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ពីរនាក់ត្រូវបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ដោយសារតែ “សកម្មភាពអរិភាព” របស់ពួកគេក្នុងនាមជាតំណាងឱ្យប្រទេសអ៊ីរ៉ង់។ លោក Miliband បានលេីកឡេីងថា បច្ចុប្បន្ននេះ ពួកគេ “ត្រូវទទួលរងនូវការបង្កកទ្រព្យសម្បត្តិជាបន្ទាន់ ការហាមឃាត់ការធ្វើដំណើរ និងការដកសិទ្ធិមិនឱ្យកាន់តំណែង ជាប្រធានក្រុមហ៊ុន”។ យោងតាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាងរបស់នាយករដ្ឋមន្ត្រីព្រីតថែនលោក Andy Burnham ដែលថាផែនការវាយប្រហារដែលគេសង្ស័យថា មានគោលដៅលើមូលដ្ឋានទ័ពអាកាសរាជវង្សព្រីតថែន (Royal Air Force) នោះ ទំនងជាត្រូវបានសម្របសម្រួលនៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងនេះបានចេញសេចក្តីថ្កោលទោសនេះ បន្ទាប់ពីលោក Burnham បានថ្លែងកាលពីដើមថ្ងៃដដែលនោះថា ផែនការដែលគេចោទប្រកាន់នេះ គឺ «ស្ទើរតែប្រាកដណាស់» ត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC)។ ក្រសួងបានហៅការចោទប្រកាន់របស់អង់គ្លេសថាជា...