រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន២ ខ្សែប្រវែង ២៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងចាក់បេតុងអាមេ ទីធ្លាសួនទំហំ ៦០០០ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ក្រោមអធិបតីភាព លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ឯកឧត្ដម មាន...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅកងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោកលេខ៥០១ ទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា ស្រុកវាលវែង ប្រកបដោយការយកចិត្តទុកដាក់ និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាពលរដ្ឋនៅសមរភូមិក្រោយ...
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច (គាស់តូបលក់គ្រឿងអលង្ការ)។ ហេតុការណ៍អំពើលួចខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២៦វេលាម៉ោង០២:៣០នាទីយប់ នៅចំណុចក្នុងផ្សារចាស់ ស្ថិតនៅភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ គឺជាការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ...
ភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ២០២៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជា កាន់តែច្រើនកំពុងជ្រើសរើសវៀតណាម ជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាព ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ វិវត្តពីរបៀងដឹកជញ្ជូន ទៅជារបៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច អ្នកផ្គត់ផ្គង់ឡូជីស្ទីក និងទីផ្សាររបស់ប្រទេសទាំងពីរ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោក ឡេ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាមបានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន៦ ឯកសារ ។ ឯកសារទាំង៦ចំណុចដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្នានេះ រួមមាន ៖ ១-អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់...
រាជធានីភ្នំពេញ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំគណកម្មការ ដើម្បីត្រួតពិនិត្យលើផែនការថវិកាសម្រាប់ឆ្នាំ ២០២៧ ជាពិសេសការពិនិត្យលទ្ធភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីបន្តទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទានដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ និងជាពិសេសបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង។ ជាមួយគ្នានេះ គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរនូវវឌ្ឍនភាព...
បរទេស៖ យុទ្ធសាស្ត្រផ្លាស់ប្តូរទៅរកភាពបៃតងរបស់កូរ៉េខាងត្បូង ផ្តោតសំខាន់លើវិស័យយានយន្តអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMR) ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៧៤៧ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៥។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា នៅថ្ងៃទី ៨ ខែតុលា គេហទំព័រធុរកិច្ចប្រកបដោយនិរន្តរភាព ESG Today...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទសហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហាររបស់រុស្ស៊ី កើនឡើងដល់ជាង ៧០ នាក់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារទៅលើទីក្រុង Kramatorsk...