ព្រះវិហារ ៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានចេញការណែនាំ និងព្រមានធ្ងន់ៗដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ឱ្យបញ្ឈប់សកម្មភាពឆ្លងដែនទៅលេងល្បែងស៊ីសងជល់មាន់នៅក្នុងទឹកដីប្រទេសឡាវជាបន្ទាន់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសមត្ថកិច្ចស្រាវជ្រាវ រកឃើញការឆ្លងដែនពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ នឹងត្រូវប្រឈមមុខ ចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឃិត សុធារ៉ា...
ភ្នំពេញ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត (CPC) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា យ៉ាងច្បាស់ថា លោកបាន ផ្តល់សារៈសំខាន់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ សម្ដេច ហ៊ុន សែន ដើម្បីជំរុញមិត្តភាពជាប្រពៃណី និងសម្រេចបាន វឌ្ឍនភាពថ្មីៗបន្ថែមទៀត...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីផ្តល់សេវាពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យ និងត្រូវស្នើឱ្យប្រជាពលរដ្ឋ ពិនិត្យទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុនប្រគល់ជូនគាត់យកទៅប្រើប្រាស់។ តាមរយៈសេចក្ដីជូនព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលទៅស្នើសុំសេវា បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យរបស់ខ្លួន និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន មុនទទួលយកឯកសារ និងចាកចេញពីទីកន្លែងផ្តល់សេវា...
ភ្នំពេញ ៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០” ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បេក្ខជនជាប់បម្រុងគ្រូអនុវិទ្យាល័យចំនួន ៥៧៥នាក់ បានចាប់ផ្តើមជ្រើសរើសកន្លែងការងារដែលខ្លួនប៉ងប្រាថ្នា។ គិតចាប់ពីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ គណៈកម្មការរៀបចំការប្រឡង បានចាប់ផ្តើមអនុវត្តនីតិវិធីបែងចែកកន្លែង ការងារជូនបេក្ខជនជាប់បម្រុងគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ ឆ្នាំសិក្សា២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ(NIE)។...
បរទេស៖ បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមានការភ័យខ្លាចថា ប្រសិនបើមានការវាយប្រហារមួយទៀតពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ដែលពេលនេះ មានការត្រៀមខ្លួនបានល្អជាងមុននោះ វាអាចនឹងបង្កឱ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ កាន់តែខ្លាំងនៅក្នុងតំបន់ ដែលនឹងទុកឱ្យពួកគេក្លាយជាអ្នករ៉ាប់រងផលវិបាកទាំងនោះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Anwar Gargash ទីប្រឹក្សាផ្នែកការទូត...
កំពង់ស្ពឺ ÷ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី គា សុខភូ អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ដែលស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីសំណាក់លោកគ្រូ...
ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា និង អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា នៅថ្ងៃនេះបានចុះហត្ថលេខាលើកិច្ចសហការជាដៃគូរយៈពេល ២ ឆ្នាំ ក្រោមកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រីកឱកាសអប់រំសម្រាប់កុមារ និងយុវជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានទំហំវិនិយោគប្រមាណ ៧០០ លានរៀល ដោយរួមបញ្ចូលការគាំទ្រផ្នែកអប់រំ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា កម្ពុជា មិនបោះបង់បេសកកម្មបោសសម្អាត គ្រាប់មីនបន្សល់ពីសង្គ្រាមអតីតកាល ហើយក៏មិនព្រងើយកន្តើយ ចំពោះការគំរាមកំហែងថ្មី ។ ក្នុងឱកាសដឹកនាំកិច្ច ប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ទាំងបីរបស់ចិន កំពុងប្រឈមមុខនឹងការខាតបង់ពេញមួយឆ្នាំ បន្ទាប់ពីលទ្ធផលប្រតិបត្តិការ ក្នុងត្រីមាសទីបីមានភាពទន់ខ្សោយជាងឆ្នាំមុនយ៉ាងខ្លាំង ។ ស្ថានភាពនេះបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈយន្តហោះ តម្លៃសំបុត្រក្នុងស្រុកទាប និងការរំខានដោយសារព្យុះទីហ្វុង ដែលបានប៉ះពាល់ដល់ រយៈពេលដែលជាធម្មតាជាពេលវេលាដែលពួកគេរកប្រាក់ចំណេញបានច្រើនបំផុត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា យោងតាមការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលចងក្រងដោយ LSEG គឺ ក្រុមហ៊ុន Air...