បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានបញ្ចប់ប្រតិបត្តិការ តាមប្រមាញ់ឆ្លងខេត្តដ៏ក្តៅគគុក ដោយបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យសរុប ១០នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ក្រោមបទចោទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់ ។ ប្រតិបត្តិការបំបែកសំណុំរឿងនេះ បានចាប់ផ្តើមឡើងភ្លាមៗ បន្ទាប់ពីមានករណីហឹង្សាដោយអាវុធ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវចូលទីក្រុងមាស...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួល អាកាសធាតុលើហេដ្ឋារចនា សម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា»។ សិក្ខាសាលានេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀត នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ សិក្ខាសាលានេះ...
ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក បានកម្ទេចកងកម្លាំងយោធាភាគច្រើនរបស់អ៊ីរ៉ង់ រួចទៅហើយ ប៉ុន្តែនៅមានគោលដៅ “ដែលត្រូវចាត់ការ” មួយ ឬពីរទៀត រួមទាំងទីតាំង ដែលសង្ស័យថាជាកន្លែងនុយក្លេអ៊ែរដែលមានឈ្មោះថា ភ្នំ Pickaxe (Pickaxe Mountain)...
បរទេស៖ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ប្រទេសវៀតណាមបានកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស (Special Consumption Tax) សម្រាប់ប្រេងឥន្ធនៈគ្រប់ប្រភេទមកនៅត្រឹម ០ ភាគរយ។ ការកាត់បន្ថយពន្ធនេះបានធ្វើឱ្យតម្លៃលក់រាយប្រេងឥន្ធនៈថយចុះជាង ១ ៨០០ ដុងក្នុងមួយលីត្រ ដែលជាវិធានការរបស់រដ្ឋាភិបាលក្នុងគោលបំណងសម្រាលបន្ទុកថ្លៃប្រេងឥន្ធនៈ និងទប់ស្កាត់សម្ពាធអតិផរណានៅក្នុងអំឡុងពេលចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា...
បរទេស ៖ រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានវាយដណ្តើមយកមកវិញនូវទីតាំងយោធា និងតំបន់ខ្ពង់រាបយុទ្ធសាស្ត្រ នៅភាគខាងកើតនៃទីក្រុងអាល់ហាហ្សឹម (al-Hazm) ដែលជារដ្ឋធានីនៃខេត្តអាល់ហ្សាហ្វភាគខាងជើង។ ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នានៅតែបន្តធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង នៅក្នុងទីក្រុងតាហ្ស៊ី (Taiz) ដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ មជ្ឈមណ្ឌលព័ត៌មានកងទ័ពបានបង្ហោះសារនៅលើបណ្តាញសង្គម X...
ភ្នំពេញ៖ ពីក្មេងស្រីម្នាក់ដែលធំធាត់ក្នុងគ្រួសារប្រើប្រាស់ វីសូពិសេស រហូតដល់ក្លាយជាអ្នកតំណាងថ្មីរបស់ម៉ាកផលិតផល តារាចម្រៀង និងជាម្តាយ អ្នកនាង ពេជ្រ សូលីកា កំពុងចាប់ផ្តើម ដំណើរជាមួយ វីសូពិសេស ដែលជាម៉ាកផលិតផល បោកសម្លៀកបំពាក់មួយ ដែលទទួលបានការជឿទុកចិត្តខ្ពស់ នៅកម្ពុជា និង បានបម្រើគ្រួសារកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ។ នាថ្ងៃទី២ ខែវិច្ឆិកា...
បរទេស៖ លេចចេញពីជួរភ្នំដ៏ខៀវស្រងាត់ នៅភាគខាងត្បូងប្រទេសឡាវ ទួរប៊ីនខ្យល់ដែលសាងសង់ដោយចិនចំនួន ១៣៣ បង្គោល បាននឹងកំពុងជួយផ្គត់ផ្គង់ ថាមពលដល់កំណើនដ៏ឆាប់រហ័ស របស់វៀតណាម និងជាផ្នែកមួយ នៃការសម្រុកស្វែងរកប្រភព ថាមពលចម្រុះនៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ អ្នកស្រី ទូកតា ផនសាឡា (Toukta...
ទីក្រុងប៉ារីស៖ ប្រធានក្រុមសិស្ស និស្សិតមួយរូបបានថ្លែងថា យុទ្ធនាការបិទខ្ទប់វិទ្យាល័យនានា នឹងចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃចន្ទ (ទី២ ខែវិច្ឆិកា) ដោយបានបន្ថែមថាសំណើដោះស្រាយរបស់រដ្ឋាភិបាលនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។កាលពីថ្ងៃសៅរ៍ មនុស្សរាប់សែននាក់ រួមទាំងសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ បាននាំគ្នាដើរដង្ហែ តាមដងផ្លូវទូទាំងប្រទេសបារាំង សម្រាប់ការតវ៉ាចុងសប្តាហ៍ ជាលើកទី៣ ជាប់ៗគ្នា នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១ ខែវិច្ឆិកា...
ពោធិ៍សាត់÷ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាសជាន់ទី១ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារពិធីប្រណាំងទូក”ង” ដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់។ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត...
បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិត ក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់ របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា ។ ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតសមាជិកសភាសិង្ហបុរីម្នាក់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ អតីតសមាជិកសភាសិង្ហបុរី លោក Calvin...