ពីអ្នកប្រើប្រាស់ ក្លាយជាអ្នកតំណាងម៉ាក ពេជ្រ សូលីកា ក្លាយជាទូតសុច្ឆន្ទៈថ្មី របស់ វីសូពិសេស ស្របពេលម៉ាកបង្ហាញរូបរាងថ្មី
ភ្នំពេញ៖ ពីក្មេងស្រីម្នាក់ដែលធំធាត់ក្នុងគ្រួសារប្រើប្រាស់ វីសូពិសេស រហូតដល់ក្លាយជាអ្នកតំណាងថ្មីរបស់ម៉ាកផលិតផល តារាចម្រៀង និងជាម្តាយ អ្នកនាង ពេជ្រ សូលីកា កំពុងចាប់ផ្តើម ដំណើរជាមួយ វីសូពិសេស ដែលជាម៉ាកផលិតផល បោកសម្លៀកបំពាក់មួយ ដែលទទួលបានការជឿទុកចិត្តខ្ពស់ នៅកម្ពុជា និង បានបម្រើគ្រួសារកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ។

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ វីសូពិសេស បានប្រកាសជាផ្លូវការនូវវត្តមានអ្នកនាង ពេជ្រ សូលីកា ជាទូតសុច្ឆន្ទៈថ្មី ស្របពេលបង្ហាញ រូបរាងថ្មីនៃការវេចខ្ចប់ម្សៅសាប៊ូ វីសូពិសេស ដែលជាជំពូកថ្មីមួយទៀត របស់ម៉ាកនៅកម្ពុជា ។ វីសូពិសេស ជាម៉ាករបស់ Unilever ត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់តែទីផ្សារកម្ពុជា។ រូបរាងថ្មីនេះបន្តឆ្លុះបញ្ចាំងពីការផ្តោតលើ គុណភាព សម្លៀកបំពាក់ភ្លឺស្អាតដូចថ្មី ក្លិនទឹកអប់ប្រណិត និងតម្លៃសមរម្យ ដើម្បីជាជម្រើសដ៏ឆ្លាតវៃសម្រាប់គ្រួសារខ្មែរសម័យថ្មី ។

អ្នកនាង ពេជ្រ សូលីកា បានលើកឡើងថា៖ «វីសូពិសេស ជាម៉ាកដែលខ្ញុំបានស្គាល់តាំងពីក្មេង ព្រោះគ្រួសាររបស់ខ្ញុំបានប្រើប្រាស់នៅផ្ទះ ហើយខ្ញុំក៏ក្លាយជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។ ដូច្នេះ ការក្លាយជាទូតសុច្ឆន្ទៈរបស់ វីសូពិសេស មានអត្ថន័យពិសេសសម្រាប់ខ្ញុំ។ ខ្ញុំមានមោទនភាពដែលបានតំណាងឱ្យម៉ាកដែលខ្ញុំស្គាល់ និងតែងតែបន្តចូលរួមចំណែកវិជ្ជមានដល់សហគមន៍កម្ពុជា»។
លោកស្រី សំ សុជាតា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន យូនីលឹវើ ប្រចាំកម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «យើងមិនមែនគ្រាន់តែស្វែងរក បុគ្គលល្បីម្នាក់មកធ្វើជាតំណាង វីសូពិសេស នោះទេ ។ យើងចង់បានអ្នកតំណាងដែលមានទំនាក់ទំនងពិតប្រាកដជាមួយម៉ាក និងយល់ពីជីវិត របស់អ្នកប្រើប្រាស់កម្ពុជាសម័យថ្មី ។ អ្នកនាង ពេជ្រ សូលីកា ឆ្លុះបញ្ចាំងពីស្ត្រីខ្មែរសម័យថ្មី ដែលធ្វើជម្រើសដ៏ឆ្លាតវៃសម្រាប់គ្រួសារ ដោយគិតគូរទាំងគុណភាព តម្លៃ និងភាពងាយស្រួល» ។

ការវេចខ្ចប់ថ្មីនេះ ក៏បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ វីសូពិសេស លើតម្លាភាព និងទំនុកចិត្តពីអ្នកប្រើប្រាស់ ដោយព័ត៌មានអំពីការផលិត និងប្រភពផលិតផល ត្រូវបានបង្ហាញនៅលើការវេចខ្ចប់ច្បាស់លាស់ ។

លើសពីការផ្តល់ជូនផលិតផល វីសូពិសេស ក៏បន្តចូលរួមគាំទ្រសហគមន៍កម្ពុជា ជាពិសេសលើវិស័យអប់រំ។ នៅថ្ងៃទី២ ខែវិច្ឆិកានេះ វីសូពិសេស និង អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា ក៏បានប្រកាសភាពជាដៃគូក្រោមកម្មវិធី “Brighter Clothes, Brighter Future – សម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់” ដើម្បីគាំទ្រការអប់រំ តាមរយៈអាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យ និងការផ្តល់សម្លៀកបំពាក់សិស្សដល់កុមារដែលងាយរងគ្រោះ។

ជាមួយរូបរាងថ្មី និងអ្នកនាង ពេជ្រ សូលីកា ជាទូតសុច្ឆន្ទៈថ្មី វីសូពិសេស បន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនគ្រួសារខ្មែរនូវ ផលិតផលមានគុណភាព ស្តង់ដារអន្តរជាតិ សុវត្ថិភាព និងតម្លៃសមរម្យ ស្របពេលបន្តបង្កើតផលវិជ្ជមានសម្រាប់សហគមន៍កម្ពុជា៖ សម្លៀកបំពាក់ភ្លឺស្អាតនៅថ្ងៃនេះ និងអនាគតកាន់តែភ្លឺត្រចះត្រចង់ សម្រាប់ថ្ងៃស្អែក។
-ចប់-
អំពីវីសូពិសេស
វីសូ ពិសេស គឺជាម៉ាកផលិតផលមួយរបស់ក្រុមហ៊ុន Unilever និងម៉ាកផលិតផលបោកសម្លៀកបំពាក់មួយដែលទទួលបានការជឿទុកចិត្តខ្ពស់នៅកម្ពុជា ដោយបានបម្រើគ្រួសារកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ លើសពីការផ្តល់ជូននូវផលិតផលប្រកបដោយគុណភាព វីសូ ពិសេស ក៏ប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមនានា ដែលលើកកម្ពស់ការអប់រំ ឱកាស និងការអភិវឌ្ឍសង្គម៕













