ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការគ្រប់គ្រងបំណុល ពន្ធដារ ក្នុង គោលបំណងកំណត់នូវវិធាន និងនីតិវិធីក្នុងការគ្រប់គ្រងបំណុលពន្ធដារ ដើម្បីគាំទ្រ ដល់ដំណើរការប្រមូលបំណុលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច ថ្មីៗនេះ បានឲ្យដឹងថា សេចក្ដីប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ អ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធ៕