បរទេស៖ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានធ្វើបាតុកម្មដោយផ្តោតអារម្មណ៍ នៅជាយក្រុងបាងកកនៅរសៀលថ្ងៃអាទិត្យ ដែលពួកគេត្រូវបានចូលរួម ដោយក្រុមទាហានជើងចាស់ក្រហម នៃការតវ៉ាឆ្នាំ ២០១៤ នៅទីតាំងដដែល។
មនុស្សប្រហែល ១ ៥០០ នាក់ បានបង្ហាញខ្លួន នៅក្នុងការជួបជុំចុងក្រោយ ប្រឆាំងនឹងរដ្ឋាភិបាល។ វាបានកើតឡើងនៅលើផ្លូវ Aksa ត្រង់ចំនុចប្រសព្វរវាងផ្លូវ Buddha Monthon 3 នៅសង្កាត់ Thawi Watthana នៃទីក្រុងបាងកកនិងផ្លូវBuddha Monthon 4 នៅស្រុក Buddha Monthon ខេត្ត Nakhon Pathom ។
ប៉ូលិសត្រូវបានដាក់ពង្រាយ ដើម្បីរក្សាក្រុមបាតុករនៅខាងក្រៅរង្វង់ ១៥០ ម៉ែត្រនៃវិមាន Thawi Watthana ។
ក្រុមអ្នកតវ៉ា នៅលើឆាកទាមទារម្តងហើយម្តងទៀត ចំពោះទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង កែរដ្ឋធម្មនុញ្ញ និងការកែទម្រង់ស្ថាប័នរាជវង្ស៕ ប្រែសម្រួលៈ ណៃ តុលា