ភ្នំពេញ៖ ក្រុមការងារការិយាល័យបញ្ជូនសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត្យ សាវ៉ាត់ឌី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ប៉ាត សុជាតិ សមាជិកការិយាល័យបញ្ជូនសារ ដែលមានជម្ញឺគ្រុនឈីក កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៩៤០,០០០រៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួ៥០០,០០០រៀល និងថវិកាសមាជិកការិយាល័យបញ្ជូនសារ ចំនួន៤៤០,០០០រៀល, ភេសជ្ជៈ០៣កេស, ទឹកដោះគោឆៅ២យួរ, ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ៕