ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភអំណោយ និងថវិកាមួយចំនួន ដល់ពលរដ្ឋជួបការលំបាក ចំនួន១០គ្រួសារ

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ពីលោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ចាន់ ផល្លីន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លំនៅដ្ឋានប្រជាពលរដ្ឋ ជួបការលំបាក ចំនួន១០គ្រួសារមកពី៧ភូមិ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនោះរួមមាន៖ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន១ការ៉ុង ស្មើ២០គីឡូក្រាម ,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, ភួយ១ ,ម៉ុង១ និងថវិការចំនួន៥ម៉ឺនរៀល។ ក្នុងនោះមានគ្រួសារឈ្មោះ ឈន ឈាន និងប្រពន្ធឈ្មោះ រឹត ស្រស់ ថែមអង្ករ១ការ៉ុងស្មើ២០គីឡូក្រាម៕

To Top