ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរថា “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន នឹងត្រូវពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។ នេះបើតាមការចុះផ្សាយក្នុងផេកប្រជាជននៅខេត្តព្រះសីហនុ។
ការលើកឡើងរបស់លោកអភិបាលខេត្តធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងតាមតំបន់ឆ្នេរនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានេះលោក គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិដែល មកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុចូលរួមសហការថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ។
សូមបញ្ជាក់ថា ការផាកពិន័យនេះធ្វើឡើងតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ៕