បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានសរសេរថាសារព័ត៌មាន អ៊ីស្រាអែល រាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើការហោះហើរ ទៅកាន់ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ។
ប្រភពដដែលបាន សរសេរទៀតថា ទិន្នន័យតាមដានការហោះហើរ បានបង្ហាញពីយន្តហោះថ្នាក់ Buiness មួយដែលធ្លាប់ ត្រូវបានប្រើពីមុន ដោយលោក Netanyahu បានធ្វើដំណើរទៅកាន់ ទីក្រុង Noem។
ទោះបីជាយ៉ាងណា មកដល់ពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់ជា ផ្លូវការណាមួយទេ ប៉ុន្តែរដ្ឋមន្រ្តីអ៊ីស្រាអែលម្នាក់ បាននិយាយថាគាត់ត្រូវ បានប្រាប់ដោយក្រសួងការបរទេស ថាវាគឺជាជាកិច្ចប្រជុំ ដែលបានស្គាល់ដំបូង ថាជាជំនួបប្រវត្តិសាស្ត្រ រវាងមេដឹកនាំ ដែលសហរដ្ឋអាមេរិក តែងតែព្យាយាមនិងចង់ធ្វើឱ្យ មានទំនាក់ទំនងធម្មតា ឡើងវិញ នាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី