ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ ធំបំផុត នៅសៀងហៃ ចាប់ផើ្តមធ្វើតេស្តលើបុគ្គលិក ក្រោយដឹងថា មានករណីឆ្លងជំងឺកូវីដ១៩

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតនៅក្រុងសៀងហៃ កំពុងប្រឈមនឹងការធ្វើតេស្តជាទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩នៅក្នុងទីក្រុង ដែលមានទំនាក់ទំនងទៅនឹងអ្នកដឹកឥវ៉ាន់មួយចំនួន ជាមួយគ្នានេះដែរ ក៏មានគម្រោងការដើម្បីចាក់វ៉ាក់សាំងដល់ក្រុមបុគ្គលិក ។

ការរស់នៅក្នុងប្រទេសចិន ជាកន្លែងដែលមានវត្តមានមេរោគផ្ទុះឡើងដំបូងគេកាលពីចុងឆ្នាំមុន ហើយបានប្រែក្លាយមកសភាពដើមវិញ បន្ទាប់ពីបានរឹតត្បិតទៅលើការធ្វើតេស្ត និងការបិទប្រទេសជាដើម ប៉ុន្តែ នៅមានករណីផ្ទុះជំងឺក្នុងស្រុកបន្តិចបន្តួចក្នុងប៉ុន្មានខែចុងក្រោយនេះ ។

ក្រុងសៀងហៃ ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺក្នុងស្រុកចំនួន០៦នាក់ ដែលមានពាក់ព័ន្ធនឹងព្រលានយន្តហោះ នៅក្នុងខែនេះ ហើយភាគច្រើននៃអ្នកឆ្លងជំងឺ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top