ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ បា្រយុទ្ធ បដិសេធពីរដ្ឋប្រហារយោធា និងការដាក់ចេញ ច្បាប់អាជ្ញាធរសឹក

ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទបានបដិសេធទៅលើការស្មានដែលថា អាចនឹងមានរដ្ឋប្រហារ យោធាមួយផ្សេងទៀត ឬការអនុវត្តច្បាប់អាជ្ញាសឹក ដើម្បីបង្ក្រាបការធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលនាពេលបច្ចុប្បន្ន នៅមុនព្រឹត្តិការណ៍ប្រមូលផ្តុំដ៏ធំមួយ ដែលបានគ្រោងទុក នៅមុខការិយាល័យ Crown Property នៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលបានត្រៀមធ្វើការបាតុកម្មរបស់ក្រុម Ratsadon នាយករដ្ឋមន្រ្តីបាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមការពារការ ប្រឈមមុខដាក់គ្នារវាងក្រុមតវ៉ា និងបានសន្យាអនុវត្តច្បាប់ស្មើភាពគ្នាទាំងសងខាង។

ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា រដ្ឋាភិបាលនឹងមិនរើសអើង នរណាម្នាក់ឡើយ ហើយបានអំពាវនាវឱ្យក្រុមអ្នកតវ៉ា ត្រូវគិតគូរដល់មន្ត្រី ដែលមានតួនាទីរក្សាសណ្តាប់ធ្នាប់ផង។

លោកក៏បានសង្កត់ធ្ងន់ថា ច្បាប់អាជ្ញាសឹកនឹងមិនត្រូវបានណែនាំ ដើម្បីការពារការប្រមូលផ្តុំនៅពេលនេះ ឬនៅពេលខាងមុខឡើយ ហើយបានច្រានចោលគំនិត ដែលថាអាចនឹងមានរដ្ឋប្រហារមួយទៀត ដែលមានគោលដៅដូចគ្នា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top