ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ទាហានអូស្ត្រាលី ៩នាក់ សម្លាប់ខ្លួនឯង ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដោយសារតែរឿងអាស្រូវ ឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖ កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ទាហានអូស្ត្រាលី ៩ នាក់ បានសម្លាប់ខ្លួន ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ចំពេលមានរឿងអាស្រូវ ដែលបង្កឡើង ដោយរបាយការណ៍ថ្មីៗនេះស្តីពីការសម្លាប់ក្រៅប្រព័ន្ធ ដោយកងទ័ពឥស្សរជនអូស្ត្រាលី នៅអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីសប្តាហ៍មុនកម្លាំង ការពារជាតិអូស្ត្រាលី បានបង្ហាញរបាយការណ៍ របស់តុលាការយុត្តិធម៌ អូស្ត្រាលីលោក Paul Brereton ដែលបានផ្តល់អនុសាសន៍ ឱ្យមានការស៊ើបអង្កេតលើទាហាន ១៩ នាក់ចំពោះការស្លាប់ទៅលើជនស៊ីវិល ៣៩ នាក់នៅចន្លោះឆ្នាំ ២០០៥ និង ២០១៦ ។

យោងតាមរបាយការណ៍ គឺថា ការសម្លាប់នេះគឺជាផ្នែកមួយ នៃការផ្តួចផ្តើមគំនិត នៅក្នុងក្រុមប្រតិបត្តិការពិសេស។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានប្រុសៗ ៨ នាក់ និងស្រី ១ នាក់ដែលមានអាយុពី ២០ ទៅ ៥០ ឆ្នាំបានធ្វើអត្តឃាតខ្លួនឯង ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដែលធ្វើអោយព្រឹត្តិការណ៍នេះ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រយោធា របស់ប្រទេសអូស្រ្តាលី ។

ខណៈពេលដែលពុំមានព័ត៌មាន ណាមួយទាក់ទងនឹងពលទាហានណាម្នាក់ដែលមានជាប់ទាក់ទង នឹងបទឧក្រិដ្ឋដែលបានចុះក្នុងរបាយការណ៍ ដែលបានរៀបរាប់ខាងលើ អ្នកខ្លះជឿថា ការស៊ើបអង្កេតនិងការធ្វើរបាយការណ៍អម ដោយប្រព័ន្ធផ្សព្វផ្សាយ អាចមានការទទួលខុសត្រូវមួយផ្នែក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top