ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ «ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន »

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ « មេធាវី ស្ម័គ្រចិត្ត សម្តេចតេជោសែន » នាវិមានសន្តិភាព ។

សូមរំលឹកថា សម្តេចតេជោ បានប្រកាសបង្កើត « មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន » នៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅ ជួយការពារក្តីជូនស្ត្រី មានជីវភាពខ្វះខាត និងមិនមានលទ្ធភាព ទទួលបាន ការការពារសិទ្ធិតាមផ្លូវច្បាប់ ។ ចាប់តាំងពីបង្កើត « មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន » នេះ មក បានធ្វើសកម្មភាព ជួយការពារក្តីជូនស្ត្រី មានជីវភាពខ្វះខាត និងមិនមានលទ្ធភាព ទទួលបាន ការការពារសិទ្ធិតាមផ្លូវ ច្បាប់ជាច្រើនករណីផងដែរ ។

« មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន » បានប្រកាសបង្ហាញលេខទូរស័ព្ទ ជាសាធារណៈ ដើម្បី សម្រួលដល់ការទាក់ទងរបស់ស្ត្រី មានបញ្ហាផងដែរ ។ « មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន » មាន លោក គី តិច ជាប្រធាន និងមានសមាជិក សរុប ១៣៨ រូប នៅគ្រប់រាជធានី-ខេត្ត ៕

To Top