សេអ៊ូល៖ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ របស់ប្រទេសស្វីសមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយសារតែកង្វះស្បៀងអាហារ ទឹកស្អាតនិងសេវាកម្មវេជ្ជសាស្ត្រ ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារអភិបាលកិច្ចមិនល្អ និងវិធានការនយោបាយផ្ទៃក្នុង ដែលគាបសង្កត់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ “សន្ទស្សន៍ភាពធ្ងន់ធ្ងរនៃព័ត៌មាន” ដែលត្រូវបានចងក្រង ដោយគម្រោងវាយតម្លៃសមត្ថភាព (ACAPS) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសកូរ៉េខាងជើង ប្រឈមនឹងកម្រិតធ្ងន់ធ្ងរ នៃវិបត្តិមនុស្សធម៌។
នេះតំណាងឱ្យកម្រិតខ្ពស់បំផុត នៃការវាយតំលៃវិបត្តិ ៦ ថ្នាក់ ហើយប្រទេសកូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេសចំនួន ១៣ ដែលមានកម្រិតប្រហាក់ប្រហែលនឹង ៦០ ប្រទេសដែលបានវិភាគ។ របាយការណ៍នេះ ក៏បានចាត់ចំណាត់ថ្នាក់ ប្រទេសកូរ៉េខាងជើង ក្នុងចំណោមប្រទេស ដែលមាន“ ឧបសគ្គខ្ពស់បំផុត” ក្នុងការទទួលបានមនុស្សធម៌។
គួរបញ្ជាក់ថា ដោយប្រើឈ្មោះផ្លូវការ របស់កូរ៉េខាងជើង បានឲ្យដឹងថា“ ស្ថានភាពមនុស្សធម៌ នៅកូរ៉េខាងជើង ត្រូវបានជំរុញដោយកត្តានយោបាយ និងសេដ្ឋកិច្ចក៏ដូចជា គ្រោះថ្នាក់ធម្មជាតិជាដើម”៕ ដោយ៖ ឈូក បូរ៉ា