ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកទំនិញនៅប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្ស៤០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំតំបន់ បានរាយការណ៍ថា រថយន្តដឹកអ្នកដំណើរដឹកកម្មកររោងចក្រវាយនភ័ណ្ឌ បានបុកជាមួយនឹងរថយន្តដឹកទំនិញចំនួន០១គ្រឿង នៅភាគអាគ្នេយ៏នៃប្រទេសប្រេស៊ីល នៅរដ្ឋ សៅប៉ូឡូ កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្ស៤០នាក់ ។

គ្រោះថ្នាក់ចរាចរណ៍នេះ ជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំដែលបណ្តាលឲ្យស្លាប់មនុស្សយ៉ាងច្រើន នៅក្នុងប្រទេសប្រេស៊ីល ហើយករណីនេះបានកើតឡើងភ្លាមៗ នៅមុនម៉ោង៧និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១០និង០០នាទីម៉ោងសកល នៅលើផ្លូវហាយវេសយ៏ SP 249 ដែលគេស្គាល់ថា ផ្លូវ Alfredo de Oliveira Carvalho Hwy ក្នុងក្រុង Taguai ចម្ងាយ៣៤៧គីឡូម៉ែត្រស្ថិតនៅភាគខាងលិចក្រុងសៅប៉ូឡូ ។

ក្រៅពីនេះ មានមនុស្សចំនួន១១នាក់បានរងរបួស ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top