ព័ត៌មានជាតិ

កូរ៉េផ្តល់រថយន្តពន្លត់អគ្គិភ័យ ១២គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដែលជាជំនួយដ៏ថ្លៃថ្លា របស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ។ នេះបើតាមផ្សព្វផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីទទួលធ្វើឡើង នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ផ្តល់ឲ្យតាមរយៈលោក ថោង ខុន ។

នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា ក្នុងចំណោមរថយន្តទាំង១២គ្រឿងនេះ នឹងត្រូវផ្តល់ឲ្យទៅ ស្នងការដ្ឋាននគរបាលខេត្តចំនួន៦ សម្រាប់ជួយសង្គ្រោះ និងបង្ការនៅពេលមានគ្រោះអគ្គិភ័យ៕

To Top