បរទេស៖ មជ្ឈមណ្ឌលសង្គ្រាមផ្ទៃសមុទ្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នូវការតេស្តសាកល្បងមួយ ដែលកូនដ្រូនស្វ័យប្រវត្តិ ត្រូវបានបង្ហោះ និងចុះចតលើនាវាកំពុងបើក សម្រាប់ប្រើជាគោលដៅ សម្រាប់អាវុធឡាស៊ែ។
ការតេស្តសាកល្បង ដែលធ្វើឡើងកាលពីសប្ដាហ៍មុន នៅកងពល NSWC ក្នុងទីក្រុង Port Hueneme រដ្ឋកាលីហ្វូញ៉ានេះ មានទាំងកម្មវិធីសូហ្វហ្វែ ដែលក្រុមហ៊ុន Planck Aerosystems Inc. ផលិតឡើងសម្រាប់កងទ័ពជើងទឹក ដែលអនុញ្ញាតឲ្យកូនដ្រូនហោះតាមនាវា ដោយគ្មានមនុស្សចាំគ្រប់គ្រងបញ្ជាលើវា។
តាមសេចក្តីរាយការណ៍ កូនដ្រូននោះ ប្រើប្រាស់កម្មវិធីសូហ្វហ្វែបង្ហាញទិសដៅស្វ័យប្រវត្តិ ដែលរចនាបង្កើតឡើង ធ្វើឲ្យយន្តហោះគ្មានមនុស្សបើក អាចធ្វើប្រតិបត្តិការ បានយ៉ាងត្រឹមត្រូវនិងដោយឯករាជ្យ តាមនាវា ឬក៏របស់កំពុងតែធ្វើចលនាផ្សេងទៀត៕ ប្រែសម្រួល៖ប៉ាង កុង