ព័ត៌មានអន្តរជាតិ

ថៃ ហាមឃាត់ ​លក់គ្រឿងស្រវឹង តាមអនឡាញ អ្នកបំពាន នឹងត្រូវ ជាប់ពន្ធនាគារ រហូតដល់ ៦ ខែ ឬពិន័យជាប្រាក់ រហូតដល់ ១០ ០០០ បាត

ថៃ៖ ការហាមឃាត់ ការលក់ភេសជ្ជៈ មានជាតិអាល់កុល តាមអ៊ិនធរណេត នៅក្នុងប្រទេសថៃនេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែធ្នូ។ កាសែត Royal Gazette បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី ៨ ខែកញ្ញា ពីការិយាល័យ នាយករដ្ឋមន្ត្រី ដោយហាមឃាត់ ការលក់ភេសជ្ជៈ មានជាតិអាល់កុល តាមរយៈបណ្តាញ អេឡិចត្រូនិច។ ការហាមឃាត់ នឹងចូលជាធរមាន រយៈពេល ៩០ ថ្ងៃបន្ទាប់ពីការប្រកាស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការហាមឃាត់នឹងរួមបញ្ចូល ការលក់ដោយផ្ទាល់ ការប៉ុនប៉ង បញ្ចុះបញ្ចូល និងណែនាំ ផលិតផលគ្រឿងស្រវឹង តាមអ៊ិនធរណេត ប៉ុន្តែវានឹងមិនរាប់បញ្ចូល ការទូទាត់តាមអេឡិចត្រូនិចទេ មានន័យថា កាបូបអេឡិចត្រូនិច នៅតែអាចត្រូវបានប្រើ ដើម្បីទិញភេសជ្ជៈ មានជាតិអាល់កុល នៅតាមហាងលក់រាយ។

អ្នករំលោភបំពាន នឹងត្រូវជាប់ពន្ធនាគារ រហូតដល់ ៦ ខែ ឬពិន័យជាប្រាក់ រហូតដល់ ១០ ០០០ បាត។ យោងទៅតាមច្បាប់ ការលក់ភេសជ្ជៈ មានជាតិអាល់កុល ត្រូវបានហាមឃាត់ ចំពោះមនុស្ស ដែលមានអាយុក្រោម ២០ ឆ្នាំនិងអ្នកដែលស្រវឹង រួចហើយ៕

To Top