ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រូអាស៊ី៖ នាយករដ្ឋមន្រ្តីលោក Andrej Plenkovic ត្រូវធ្វើចត្តាឡីស័ក ក្រោយពីភរិយារបស់លោកឆ្លងមេរោគកូវីដ១៩

BELGRADE ៖ នាយករដ្ឋមន្រ្តីប្រទេសក្រូអាស៊ី លោក Andrej Plenkovic នឹងផ្តាច់ខ្លួនដោយខ្លួនឯង ឬធ្វើចត្តាឡីស័ក រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីភរិយារបស់លោកបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Marko Milic អ្នកនាំពាក្យរដ្ឋាភិបាល និយាយនៅលើ Twitter ថា «បន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួនបន្តិចបន្តួចភរិយារបស់នាយករដ្ឋមន្រ្តីបានធ្វើតេស្ត៍វិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃសៅរ៍ ។ ហេតុដូច្នេះហើយលោក AndrejPlenkovic ក៏បានធ្វើតេស្តរកមេរោគនៅថ្ងៃសៅរ៍ហើយលទ្ធផលបង្ហាញថា លោកគឺអវិជ្ជមាន។ លោក Andrej Plenkovic បាចាត់វិធានការដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ក្នុងរយៈពេល 10 ថ្ងៃ»។

សូមជម្រាបថា នៅប្រទេសក្រូអាស៊ី មានករណីឆ្លងវីរុសកូវីដ១៩ជិត ១២៣ ៧០០ នាក់។ កាលពីថ្ងៃសៅរ៍អាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះបានប្រកាសថា មានករណីថ្មីចំនួន ៣ ៩៨៧ នាក់ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសសរុបរបស់ប្រទេសក្រូអាតមានចំនួន ១ ៦៥៥ នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ៥៥ នាក់កាលពីថ្ងៃសៅរ៍៕ប្រែសម្រួលៈ ណៃ តុលា

To Top