ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាសងសឹក ចំពោះការសម្លាប់ កំពូលអ្នកវិទ្យាសាស្រ្ត នុយក្លេអ៊ែររបស់ខ្លួន

តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានប្តេជ្ញាសងសឹក ចំពោះការធ្វើឃាតមេដឹកនាំ វិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃមុន នេះបើយោងតឆមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម បានរាយការណ៍ថា នៅក្នុងសារមួយលោក Khamenei បានបញ្ជាឱ្យដាក់ទណ្ឌកម្មជនល្មើស នៃការវាយប្រហារភេរវកម្ម ដែលបានធ្វើឃាតលោក Mohsen Fakhrizadeh ប្រធានអង្គការស្រាវជ្រាវ និងច្នៃប្រឌិត របស់ក្រសួងការពារជាតិអ៊ីរ៉ង់។

មេដឹកនាំកំពូលរូបនេះ ក៏បាន “បញ្ជាក់យ៉ាងច្បាស់ថា កិច្ចខិតខំប្រឹងប្រែងខាងវិទ្យាសាស្ត្រ និងបច្ចេកទេស ដែលធ្វើឡើង ដោយលោក Mohsen Fakhrizadeh លើគ្រប់វិស័យត្រូវបានតាមដាន” ។

ទន្ទឹមនឹងនេះឧត្តមសេនីយ៍ Hossein Dehqan ទីប្រឹក្សាយោធារបស់លោក Khamenei បានប្តេជ្ញាឆ្លើយតបយ៉ាងដាច់អហង្ការ ចំពោះជនល្មើស ក្រោយពីអ៊ីរ៉ង់ បានដាក់ការសង្ស័យថា អ៊ីស្រាអែល ស្ថិតនៅពីក្រោយ ជុំវិញករណីឃាតកម្មនេះ៕ ដោយៈ ឈូក បូរ៉ា

To Top