ព័ត៌មានជាតិ

ថ្ងៃទី១ នៃដំណើរការប្រឡង​ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យ​ដឹងថា ដំណើរការសំណេរ​ថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតី ណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបានពិនិត្យនូវកម្ដៅ​បេក្ខជន​មុនចូលក្នុងមណ្ឌលនិងបន្ទប់​ប្រឡង ពាក់ម៉ាស​ការពារ និងរក្សា​គម្លាតបានយ៉ាងខ្ជាប់ខ្ជួន​ ។ ​បេក្ខជន​ បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មាន​ចំនួន០៦​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង​សីលធម៌-ពលរដ្ឋវិជ្ជា ។

បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង ៕

To Top