ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន សង្កត់ធ្ងន់លើគោលនយោបាយ សេដ្ឋកិច្ច ក្នុងកិច្ចប្រជុំការិយាល័យ នយោបាយ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានសង្កត់ធ្ងន់ពីភាពចាំបាច់ ត្រូវអនុវត្តតាមគោលនយោបាយ សេដ្ឋកិច្ចប្រកបដោយ ទំនួលខុសត្រូវ នៅក្នុងខណៈលោកចូលរួម ជាអធិបតីក្នុងកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយ នៃគណបក្សពលករកូរ៉េ។

កិច្ចប្រជុំនោះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងឆ្នាំ ដ៏លំបាកមួយសម្រាប់ ប្រទេសកូរ៉េខាងជើង ដោយសារតែការរាតត្បាត ឆ្លងនៃមេរោគកូរ៉ូណា បានដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀត លើវិស័យសេដ្ឋកិច្ច ដែលបានខ្ទេចខ្ទាំស្រេចហើយ ដោយទណ្ឌកម្មអន្តរជាតិ មានបំណងបញ្ឈប់កម្ម វិធីអាវុធនុយក្លេអ៊ែរបស់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍ដូច្នេះថា កិច្ចប្រជុំនោះ បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដាក់ប្រតិបត្តិការនិងបទបញ្ជា សម្រាប់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់បក្ស ដោយផ្អែកលើមូលដ្ឋាន បែបវិទ្យាសាស្ត្រ និងបង្ហាញនូវការលះបង់ និងទំនួលខុសត្រូវដ៏មហិមា៕

ប្រែសម្រួល៖ប៉ាង កុង

To Top