ព័ត៌មានអន្តរជាតិ

កុប្បកម្មប្រឆាំងកូវីដ១៩ នៅស្រីលង្កា ដោយក្រុមអ្នកទោស សម្លាប់មនុស្ស ៨ នាក់

បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ អ្នកទោស ៨ នាក់ត្រូវបានសម្លាប់និងជាង ៥០ នាក់ទៀត រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយឆ្មាំនៅឯពន្ធនាគារ
ស្រីលង្កា ។

ប្រភពដដែលបានសរសេរទៀតថា ប្រទេសស្រីលង្កាចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើង នៃករណីឆ្លងវីរុសកូវីដ១៩ យ៉ាងខ្លាំង ហើយក្នុងនោះផងដែរពន្ធនាគារ នៅទូទាំងប្រទេសត្រូវបាន រាយការណ៍ពីការឆ្លងថ្មី ដល់ទៅរាប់ពាន់នាក់ផង។

វាបានក្លាយទៅជាមូលហេតុ សម្រាប់អ្នកទោសនាំគ្នា ធ្វើបាតុកម្មក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដើម្បីទាមទារអោយមានការកើន ឡើងនូវការធ្វើតេស្តិ៍មេរោគ និងរៀបចំកន្លែងដាច់ ដោយឡែកសំរាប់អ្នកទោស ដែលឆ្លង ៕

ប្រែសម្រួល៖ស៊ុនលី

To Top