ព័ត៌មានជាតិ

១១ខែ ភ្ញៀវទេសចរ បរទេសជិត៤០ម៉ឺននាក់ ទិញបណ្ណ ចូលទស្សនារមណីយដ្ឋាន អង្គរ ទទួលបានចំណូល ១៨លានដុល្លារ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន៣៩៩,៧២០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលទទួលបាន ចំនួន១៨,៦០២,២៨៥លានដុល្លារ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយឡែក ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរបរទេស ចំនួន១,២៣៥នាក់ បានទិញបណ្ណចូល ទស្សនារមណីដ្ឋានអង្គរ បានចំណូលចំនួន៥២,៣៨០ម៉ឺនដុល្លារ ៕

To Top