បរទេស៖ វីរបុរសបាល់ទាត់ របស់ប្រទេស អាហ្សង់ទីន Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងវ័យ ៦០ ឆ្នាំ ដោយសារការគាំងបេះដូង។ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវ ក្នុងទីក្រុង Buenos Aires ដើម្បីឧទ្ទិសកុសល ជូនដល់តារាអាហ្សង់ទីន ដែលក្រោយមកត្រូវបានគេបញ្ចុះ នៅទីបញ្ចុះសពមួយ នៅក្នុងតំបន់លំនៅដ្ឋាន Bella Vista ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុគ្គលិកផ្នែកបញ្ចុះបុណ្យសពគឺលោក Claudio Fernandez បានប្រាប់វិទ្យុក្នុងស្រុក
Radio 10 ថា លោកបានទទួលការគំរាមសម្លាប់ បន្ទាប់ពីបានបង្ហោះរូបភាព ដែលលោក និងកូនប្រុសចុងរបស់លោក ថតនៅជាប់ នឹងឈូកដែលលោក Diego Maradona ដែលបានបើក។
លោក Fernandez បានប្រាប់វិទ្យុនោះថា “ ពួកគេនិយាយថា ពួកគេនឹងសម្លាប់យើង ហលយពុះបំបែកក្បាលរបស់យើង” ។
Fernandez បានសុំទោស ចំពោះការថតរូបជាមួយអតីត កំពូលតារាបាល់ទាត់រូបនេះ ។ លោកថា “កូនប្រុសរបស់ខ្ញុំដូចជាក្មេងទាំងអស់ បានលើកមេដៃហើយពួកគេថតរូប … ខ្ញុំដឹងថាមានមនុស្សជាច្រើន បានអាក់អន់ចិត្ត ពួកគេបានថតរូបមិនល្អ” ។
ក្រៅពីរូបភាព របស់លោក Fernandez ហើយ ក៏មាន រូបថតមួយទៀតជាមួយកម្មករទី ៣ គឺ Diego Molina បានផុសតាមអ៊ិនធរណេតនៅថ្ងៃបុណ្យសព៕
ប្រែសម្រួលៈ ណៃ តុលា