ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្មលើ មន្រ្តីរដ្ឋាភិបាលខ្លួន ៤នាក់ ដែលទាក់ទងជាមួយស្ថាប័ន អាមេរិក ទៅនឹងសកម្មភាពដ៏កាចសាហាវ នៅហុងកុង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តដាក់ទណ្ឌកម្មលើមនុស្សបួននាក់ ដែលមានទំនាក់ទំនងស្ថាប័នសហរដ្ឋអាមេរិក ដែលបានធ្វើសកម្មភាពកាចសាហាវលើបញ្ហា ដែលទាក់ទងទៅនឹងតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ។

អ្នកនាំពាក្យចិនលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងរតនាគារកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ថាការដាក់ទណ្ឌកម្មត្រូវបានដាក់ទៅលើមន្រ្តីចិនចំនួន ៤ រូបមកពីរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន និងរដ្ឋាភិបាល HKSAR ។

យោងតាមលោកស្រី ហួ បានឲ្យដឹងថា ប្រទេសចិននឹងអនុវត្តការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤ រូប ក្នុងរួមមានលោក john Knaus នាយកប្រចាំតំបន់អាស៊ី សម្រាប់កម្មវិធីអាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)ផងដែរ៕ដោយ ឈូក បូរ៉ា

To Top