ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន បានកោតសរសេីរ ចំពោះមន្ដ្រីកម្ពុជាចំនួន២រូប ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ហើយដើម្បីលើកទឹកចិត្តដល់ពួកគាត់ ភាគីជប៉ុនក៏នឹងប្រគល់លិខិតសរសើរក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ថា «ថ្ងៃទី១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា»។
បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងកម្ពុជា ទាំង២រូបនោះមាន ៖ទី១- លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាង ជប៉ុន និងកម្ពុជា។
និងទី២-លោកឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា៕