អត្ថបទ

សែលកាត ចាប់ផ្តើម ដាក់ដំណើរការ គំរោងទិន្នន័យ PlayGame Unlimited សម្រាប់អ្នក លេងហ្គេមទូរស័ព្ទ ដំបូងគេបងុ្អស់ នៅកម្ពុជា

ភ្នំពេញ៖ ០១ ធ្នូ ឆ្នាំ ២០២០-បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផលគំរោង របស់ខ្លួនអស់រយៈពេល ជាច្រើនខែមក ថ្ងៃនេះក្រុមហ៊ុន សែលកាត បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគំរោងទិន្នន័យថ្មី បង្កើតឡើងជាពិសេស សម្រាប់បណ្តាអ្នកលេងហ្គេម ប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាល គួរឱ្យកត់សម្គាល់បំផុត នាពេលបច្ចុប្បន្ននេះ។

ក្រៅពីអត្ថប្រយោជន៍ ដ៏សម្បូរបែបទាក់ទិននឹងហ្គេម សេវាកម្មនេះក៏នឹងបម្រើការកម្សាន្ត ជូនដល់អ្នកលេងហ្គេមគ្រប់រូបទាំងអស់ ដោយមិនមានការកំណត់អាយុ ទីតាំង ឬប្រភេទស៊ីមកាត ដែលពួកគេប្រើប្រាស់នោះឡើយ។

ការបង្ហាញគម្រោងពិសេសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាត បានដាក់ឱ្យដំណើរការកម្មវិធី PlayGame ដែលជា virtual game platform ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ ២០២០ នេះ។

បច្ចុប្បន្ននេះ PlayGame កំពុងបម្រើការកម្សាន្ត ដល់អ្នកលេងហ្គេមរាប់ពាន់នាក់ ដែលពួកគេអាចប្រកួតប្រជែង ជាមួយមិត្តភក្តិ មានឱកាសឈ្នះរង្វាន់ ជាសាច់ប្រាក់ សម្រាប់ការជាប់ចំណាត់ថ្នាក់ និងអាចតាមដានមើលព័ត៌មាន និងវីដេអូថ្មីៗពីអ្នកបង្កើត មាតិការល្បីៗផងដែរ។

PlayGame Unlimited អនុញ្ញាត ឱ្យអ្នកលេងហ្គេមទាំងអស់ ទទួលបានជាពិសេស គឺឈុតខាងក្រៅ ដែលហៅថា Skin ដោយឥតគិតថ្លៃ រង្វាន់លើកទឹកចិត្ត និងការបញ្ចុះតម្លៃជាច្រើន។ ប៉ុន្តែអត្ថប្រយោជន៍ ដ៏អស្ចារ្យជាងគេបំផុតនោះ គឺការផ្តល់ជូនទិន្នន័យ ឥតដែនកំណត់ពិតប្រាកដ សម្រាប់អតិថិជន ដែលប្រើប្រាស់ ស៊ីមសែលកាត។

អតិថិជនដែលជ្រើសរើស ការចូលជាសមាជិកប្រចាំសប្តាហ៍ ប្រចាំខែ សម្រាប់បីខែ ឬប្រចាំឆ្នាំ នឹងលែងបារម្ភ ជាមួយការអស់ទិន្នន័យ សម្រាប់ការលេងហ្គេម Mobile Legends, Bang Bang និង PUBG Mobile ទៀតហើយ។

ទិន្នន័យបន្ថែម នឹងត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃសម្រាប់ Facebook Gaming រួមជាមួយនឹងកញ្ចប់ទិន្នន័យ សម្រាប់ប្រើប្រាស់ លើសកម្មភាពផ្សេងៗទៀតដូចជា ការចូលទស្សនាហ្គេមផ្សាយផ្ទាល់ ការចូលប្រើប្រាស់គេហទំព័រ និងការផ្ញើសារ ជជែកគ្នាជាដើម។

គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ សមាជិកសែលកាត អាចចូលរួមនៅក្នុង កម្មវិធីប្រកួតដ៏អស្ចារ្យ ទទួលបានការបញ្ចុះតម្លៃ ទៅលើមុខទំនិញ និងអាចជួបប្រាស្រ័យទាក់ទង ជាមួយបណ្តាអ្នកលេងហ្គេម និងអ្នកបង្កើតមាតិការ របស់សែលកាតផងដែរ។

លក្ខណៈពិសេសនៃគម្រោងនេះ គឺការផ្តល់ជូននូវលទ្ធភាព​ ដល់អ្នកលេងហ្គេមក្នុងការបង្កើត និងផ្តល់កាដូជាប័ណ្ណបញ្ចុះតម្លៃ អេឡិចត្រូនិច ពិសេសពីម៉ាកល្បីៗ នៅលើពិភពលោក ដែលមិនទាន់មានផ្តល់ជូន នៅក្នុងប្រទេសកម្ពុជាដូចជា Steam, Play Station, XBOX, Nintendo, Apple, Google Play, Spotify, Netflix , and Amazon ជាដើម។

ផលិតផលនេះ ក៏មានប្រើប្រាស់ PlayCoins ដែលជារូបិយប័ណ្ណហ្គេមផ្ទាល់ខ្លួនរបស់វា សម្រាប់ប្តូរយក របស់របរហ្គេម និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិច ដើម្បីផ្តល់ជារង្វាន់ ជូនដល់អ្នកលេងហ្គេមដទៃទៀត នៅក្នុងប្រទេសកម្ពុជា។

រាល់ប្រតិបត្តិការទាំងអស់រួមមាន ការភ្ជាប់គម្រោង ការទិញកញ្ចប់សេវាកម្ម ឬការបញ្ចូលទឹកប្រាក់ជាដើម នឹងមានផ្តល់ជាពិន្ទុជូនដល់សមាជិកសម្រាប់ប្តូរយក PlayCoins ដែលអាចប្រើប្រាស់សម្រាប់ ទិញទំនិញផ្សេងៗ នៅក្នុងផ្សារហ្គេមផងដែរ។

សមាជិក ៣,០០០ នាក់ដំបូង ដែលភ្ជាប់គម្រោងនេះ នឹងទទួលបានរង្វាន់ជា PlayCoins បន្ថែមចំនួន ៥០ ភាគរយដោយឥតគិតថ្លៃ ជាមួយនឹងលេខកូដណែនាំ PlayGame ហើយរាល់សមាជិកទាំងអស់ ថែមទាំងមានឱកាសឈ្នះទូរស័ព្ទ iPhone 12 Pro ថ្មី នៅក្នុងការចាប់ឆ្នោត ផ្សងសំណាងរៀងរាល់ថ្ងៃសុក្រ ដោយនឹងបន្តរហូតដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា PlayGame Unlimited ត្រូវបានរៀបចំបង្កើតឡើង ដោយផ្តោតយកចិត្តទុកដាក់ ទៅលើបែបបទ និងតម្រូវការរបស់អ្នក លេងហ្គេមជាពិសេស តែម្តង។

លោកបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនសែលកាត ប្តេជ្ញាចិត្តក្នុងការផ្តល់ នូវវេទិកាជូនដល់អ្នកលេងហ្គេម ដែលមានទេពកោសល្យពូកែៗ របស់យើង ឱ្យអាចរៀនសូត្រ បង្កើនសមត្ថភាព ក៏ដូចជាទទួលបាន នូវការទទួលស្គាល់ ពីប្រទេសនៅក្នុងតំបន់ និងនៅជុំវិញពិភពលោកផងដែរ”។

“យើងបានបង្កើត PlayGame Unlimited ឱ្យក្លាយជាផ្នែកមួយ នៃប្រព័ន្ធអេកូឡូស៊ីនិងថ្នាល ដែលរៀបចំឡើង ដើម្បីគាំទ្រ និងអភិវឌ្ឍសហគមន៍ អ្នកលេងហ្គេម។ យ៉ាងណាមិញ គោលបំណងធំបំផុតរបស់យើង គឺការចូលរួមជួយលើកកម្ពស់ ដល់កីឡាករហ្គេម នៅក្នុងស្រុក ការអភិវឌ្ឍកីឡាករ អេឡិចត្រូនិច សម្រាប់ថ្ងៃអនាគត និងការផ្តល់ឱកាស ដល់កីឡាករយើង ឱ្យអាចចូលរួមកម្មវិធី ប្រកួតលំដាប់ថ្នាក់ពិភពលោក ក៏ដូចជាការចូលរួម នៅក្នុងកម្មវិធីប្រកួតធំៗ ផ្សេងទៀតជាដើម”។

ទន្ទឹមនឹងការដាក់ ឱ្យដំណើរការថ្នាល PlayGame ក្រុមហ៊ុនសែលកាត ក៏ត្រូវបានទទួលស្គាល់ថាជា បណ្តាញទូរស័ព្ទល្អជាងគេបំផុត នៅកម្ពុជា សម្រាប់ផ្នែកហ្គេម កាលពីខែសីហាដោយស្ថានប័ន OpenSignal ផងដែរ។

ប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេនេះ ជាញឺកញយត្រូវបាន យកមកចុះផ្សាយ នៅក្នុងទស្សនាវដ្តី កីឡាអេឡិចត្រូនិច និងហ្គេមល្បីៗ ដែលក្នុងនោះ មានដូចជា Mashable និង IGN ជាដើម។
https://sea.mashable.com/tech/12413/cambodia-might-be-a-poor-nation-but-esports-could-make-it-wealthy-heres-how
https://sea.ign.com/esports/162709/interview/how-cellcard-is-paving-the-way-for-esports-in-cambodia

To Top