វ៉ាស៊ីនតោន៖ អតីតអ្នកការទូតសហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋបាលសហរដ្ឋអាមេរិក ដែលចូលមកកាន់តំណែង នៅខែមករា ខាងមុននឹងត្រូវធ្វើការ សម្រេចចិត្តយ៉ាងឆាប់រហ័ស អំពីរបៀបដែលខ្លួន នឹងដោះស្រាយ ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីមានឱកាសល្អ ក្នុងការចូលរួម។
លោក Kurt Campbell អតីតជំនួយការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏បានទទូចដល់រដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់លោក ចូ បៃដិន នឹងត្រូវបញ្ជូនសញ្ញាដំបូង ទៅកូរ៉េខាងជើង ។
លោកបានប្រាប់សិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិចថា “ តែងតែមានតំបន់ ដែលមិនអាចទាយទុកជាមុនបាន ហើយជាទូទៅនិយាយ នៅកំពូលនៃបញ្ជីគុណសម្បត្តិ និងលក្ខណៈដែលមិនអាចទាយទុកជាមុន បានរបស់អាស៊ី គឺប្រទេសកូរ៉េខាងជើង”៕
ដោយ ឈូក បូរ៉ា