តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ក្រុមរដ្ឋអាជ្ញាជប៉ុនបានព្យាយាមសាកសួរអតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូអាបេ ជុំវិញការចោទប្រកាន់ដែលថា ក្រុមនយោបាយរបស់លោកបានចំណាយដោយខុសច្បាប់ លើអាហារពេលល្ងាចសម្រាប់អ្នកគាំទ្រ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋអាជ្ញាក៏បានសំរេចកសាងសំណុំរឿងប្រឆាំងនឹងលេខាធិការរបស់លោក អាបេ ដែលទទួលបានប្រាកពីរដ្ឋ ពីបទមិនបានកត់ត្រាប្រាក់ចំណូល និងចំណាយ ទាក់ទងនឹងមុខងារអាហារពេលល្ងាច។ ពួកគេបាននិយាយថា ប្រាក់ចំណូលនិងចំណាយសរុបដែលមិនបានប្រកាសនៅក្នុងរបាយការណ៍មូលនិធិនយោបាយ អាចមានលើសពី ៤០ លានយ៉េន (៣៨៣ ០០០ ដុល្លារ) ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសភាកាលពីថ្ងៃព្រហស្បតិ៍ថា លោក «មិនបានដឹង អំពីសំណើរបស់ព្រះរាជអាជ្ញាទេ៕ប្រែសម្រួលៈ ណៃ តុលា