ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,២ រ៉ិចទ័រ វាយប្រហារភាគពាយព្យ នៃប្រទេសអាហ្សង់ទីន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,២រ៉ិចទ័រ បានវាយប្រហារមកលើភាគពាយព្យ នៃប្រទេសអាហ្សង់ទីន ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា នៅវេលាម៉ោង០២និង៣៧នាទី ម៉ោងសកល នៅថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៥,២រ៉ិចទ័រ បានអង្រួននៅចម្ងាយ៩៨គីឡូម៉ែត្រភាគពាយព្យនៃក្រុង Villa General Roca របស់ប្រទេសអាហ្សង់ទីន ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១២៤.១៣គីឡូម៉ែត្រ ហើយបានបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៣១.៩៦៤៨ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៦៧.០៨៧១ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top