ព័ត៌មានជាតិ

ទូតចិនណែនាំ ចំណុចសំខាន់ៗ ដើម្បីឲ្យសហគ្រាសខ្លួន មកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានណែនាំចំណុចសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគី រវាងចិន-កម្ពុជា ជាពិសេស ស្ថានភាពបច្ចុប្បន្ន នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ ដើម្បីស្វាគមន៍សហគ្រាសចិន កាន់តែច្រើន មកវិនិយោគនៅកម្ពុជា ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់ទូតចិន។

ក្នុងកិច្ចសន្ទនារវាង សភាពាណិជ្ជកម្ម ចិន-កម្ពុជា និងគណៈប្រតិភូសហគ្រិន នៃសមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូង ត្បូងប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក Wang Wentian បានថ្លែងថា “សូមធ្វើការណែនាំអំពីចំណុចសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគីរវាង ចិន-កម្ពុជា ជាពិសេស ស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង ប្រទេសទាំងពីរ ដើម្បីស្វាគមន៍សហគ្រាសចិន កាន់តែច្រើនមកវិនិយោគបង្កើតមុខរបរក្នុងប្រទេសកម្ពុជា”។

សូមរំលឹកថា សមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូងចិន ត្រូវបានបង្កើតឡើង ខែសីហា ឆ្នាំ២០១៤ ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា និងវិស័យផ្សេងទៀតរវាងចិន និងប្រទេសដែលកំពុងអភិវឌ្ឍន៍ជាច្រើន។ ក្រោយពីបានបង្កើតសមាគមនេះមក ដំណើរទស្សនកិច្ចលើទី១៤ដែលបានរៀបចំជូនសហគ្រិន ហើយគោលដៅនៃទីតាំងមានចំនួន៣ប្រទេស រួមមានប្រទេសវៀតណាម កម្ពុជា និងហ្វីលីពីន ៕ ដោយ អេង ប៊ូឆេង

To Top