ព័ត៌មានអន្តរជាតិ

ស្រ្តីអ្នកទោសម្នាក់ ក្នុងចំណោមអ្នកទោស ស្រ្តីជាច្រើននាក់ថា ឆ្មាំគុកចាប់រំលោភនាង ៤ដង មួយសប្តាហ៍ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨

បរទេស៖ មណ្ឌលកែប្រែក្រុង (MCC) នៅញូវយ៉ក គឺជាគុកសហព័ន្ធសហរដ្ឋអាមេរិក ។ គុកនេះត្រូវបានគេដឹងថា មានអ្នកជាប់ទោសល្បី ឈ្មោះខាងរឿងអាក្រក់ រាប់ជាច្រើននាក់ រួមមានម្ចាស់គ្រឿងញៀនល្បីឈ្មោះ Joaquin ‘El Chapo’ Guzman និងសហគ្រិនជនជាតិរុស្ស៊ីឈ្មោះ Victor Bout ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត New York Post បានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតឆ្មាំពន្ធនាគារ មណ្ឌលកែប្រែ MCC
ម្នាក់ឈ្មោះ Colin Akparanta ដែលមានអាយុ ៤៣ ឆ្នាំ ដែលបានសារភាពថា មានកំហុសកាលពីខែមីនា ក្នុងតុលាការពីបទរំលោភផ្លូវភេទ លើអ្នកទោសស្រី ៧ នាក់។ ប្រឈមមុខនឹងបណ្តឹង សហព័ន្ធមួយទៀត ដែលចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទ លើអ្នកទោស ៣ នាក់បន្ថែមទៀតក្នុងអំឡុង ពេលបំពេញការងារ

មុននេះ អតីតឆ្មាំគុករូបនេះត្រូវបានរងដីការចោទប្រកាន់ចំនួន ៩ ដែលបានចោទប្រកាន់ពីការរត់ ពន្ធវត្ថុដើម្បីចែកចាយដល់ជនរងគ្រោះ។

អ្នកទោសស្ត្រីនៅ MCC ចំនួន ៣ នាក់គឺ Karilie Herrera, Franchesca Morales និង Carolyn Richardson បានអះអាងថា ពួកគេស្ថិតក្នុងចំណោមអ្នកទោសយ៉ាងហោចណាស់ ១៤ នាក់ដែល ឆ្មាំគុក គឺលោក Akparanta បានរំលោភបំពានយ៉ាងខ្លាំងបន្ទាប់ពីបានក្លាយជាឆ្មាំពន្ធនាគារក្នុងឆ្នាំ ២០០៤ ។

យោងតាមពាក្យបណ្តឹង ឈ្មោះ Akparanta ត្រូវបានចោទប្រកាន់ថា បានរំលោភផ្លូវភេទលើនាង Herrera ចំនួន ៤ ដងក្នុងមួយសប្តាហ៍គឺចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧ រហូតដល់ខែធ្នូឆ្នាំ ២០១៨ និងត្រូវបានចោទប្រកាន់ផងដែរ ពីបទបង្ខំឱ្យស្ត្រីជាប់ពន្ធនាគារម្នាក់ទៀត ធ្វើអំពើផ្លូវភេទជាមួយមិត្តរួមបន្ទប់ ខណៈដែល Akparanta បានមើលសកម្មភាពនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top