បរទេស ៖ ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃអាទិត្យនេះ បានធ្វើការជ្រើសរើសរដ្ឋសភាថ្មី ដោយការបោះឆ្នោតមួយដែលក្រុមប្រឆាំង ធ្វើពហិការមិនចូលរួម ហើយប្រទេសលោកខាងលិច ភាគច្រើន ហៅថា មានការក្លែងបន្លំធ្វើឡើងដោយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីដណ្ដើមយកស្ថាប័នរដ្ឋចុងក្រោយ ដែលនៅមិនទាន់ស្ថិតក្នុងកណ្ដាប់ដៃ របស់បក្សកាន់អំណាច។
មេដឹកនាំប្រឆាំង លោក Juan Guaido ជាប្រធានរដ្ឋសភាបច្ចុប្បន្ន តាមសេចក្តីរាយការណ៍ កំពុងតែស្នើឲ្យពលរដ្ឋ វេណេស៊ុយអេឡាធ្វើការបោះឆ្នោតនេះ ហើយចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅថ្ងៃ១២ធ្នូ ដែលនឹងសួរប្រជាពលរដ្ឋថា តើពួកគេនឹងបដិសេធការបោះឆ្នោតថ្ងៃ អាទិត្យនេះ និងថា តើពួកគេចង់បានការផ្លាស់ប្តូរ រដ្ឋាភិបាលដែរឬទេ ។
គួរបញ្ជាក់ថា បើទោះជាមានយុទ្ធនាការដាក់ទណ្ឌកម្ម និងសម្ពាធការទូត ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ ក៏លោក ម៉ាឌូរ៉ូ នៅតែស្ថិតនៅក្នុងអំណាច ដោយមានការគាំទ្រពីយោធា និងការគាំទ្រពីប្រទេសរុស្ស៊ី គុយបា ចិន និងអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង