បរទេស ៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor Co បានធ្វើការប្រកាស ហៅយកមកវិញនូវ រថយន្តប្រមាណជា១២៩ ០០០គ្រឿង មកវិញក្រោយរកឃើញថា មានបញ្ហាម៉ាស៊ីន និងអាចបណ្តាឲ្យមានហនិភ័យ ដលក់ការឆាបឆេះ។
ការប្រកាសដែលត្រូវបានធ្វើឡើងនេះ បានបញ្ជាក់ទៀតរថយន្តទាំងនោះ មានដូចជា Veloster ស៊េរីឆ្នាំ២០១៥ និង២០១៦រថយន្ត Santa Fe ស៊េរីឆ្នាំ២០១២រថយន្ត Sonata Hybrid ស៊េរីឆ្នាំ២០១១និងឆ្នាំ២០១៣ ព្រមទាំងរថយន្ត Sonata Hybrid ស៊េរីឆ្នាំ២០១៦ផង។
រំលឹកដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុន Hyundai និង Kia Motors បានទទួលយកការពិន័យជាទឹកប្រាក់ ប្រមាណជា២១០លានដុល្លារ ពីសំណាក់រដ្ឋបាលទទួលបន្ទុកកិច្ចការងារ សុវត្ថិភាពរបស់អាមេរិក ក្រោយពេល ដែលពួកគេមិនអាចប្រមូល យករថយន្តប្រមាណជា១,៦លានគ្រឿង ដែលមានបញ្ហាម៉ាស៊ីនមកវិញ៕
ប្រែសម្រួល៖ស៊ុនលី