ព័ត៌មានអន្តរជាតិ

ចាប់ឃាត់ខ្លួនអភិបាលក្រុង Liverpool ក្រោយរកឃើញពាក់ ព័ន្ធករណីសូកប៉ាន់

បរទេស៖ The MailOnline នៅថ្ងៃនេះបានសរសេរថា លោកអភិបាលក្រុង Liverpool ត្រូវបានគេចាប់ខ្លួន ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធទៅ នឹងករណីសូកប៉ាន់មួយ ។

លោក Joe Anderson វ័យ៦២ឆ្នាំត្រូវបានចាប់និងនាំខ្លួន ដោយក្រុមប៉ូលីស ក្នុងក្រុងព្រមជាមួយនឹងគូកន ចំនួន៤នាក់ផ្សេងទៀត ដែលវាគឺជាផ្នែកមួយនៃកិច្ចស៊ើបអង្កេត ទៅលើករណីសូកប៉ាន់ ក្នុងការសាងសង់និងអភិវឌ្ឍ គម្រោងមួយនៅក្នុងទីក្រុង ។

គួរឲ្យដឹងដែរថា កាលពីខែតុលាកន្លងមក លោក Anderson បានធ្វើឲ្យកើតមាននូវភាពលេចធ្លោយ៉ាងខ្លាំង បន្ទាប់ពីលោកបានរិះគន់ យ៉ាងចាស់ដៃ
ទៅលើប្រព័ន្ធបិទទ្វារបស់រដ្ឋាភិបាល ជាពិសេសការផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុតិចតួចដល់អាជីវកម្ម នៅភាគខាងជើងដែលប្រឈម មុខនឹងការដួលរលំ
ក្រោមការរឹតត្បិតបំផុត ៕

ប្រែសម្រួល៖ស៊ុនលី

To Top