ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវិដ១៩ យ៉ាងផុសផល នៅទូទាំងខេត្តស្វាយរៀង

ស្វាយរៀង ៖ អាជ្ញាធរស្រុកក្រុងទាំង ៨ នៅខេត្តស្វាយរៀង និងក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ក៏ដូចសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង។

សកម្មភាពចុះអប់រំផ្សាព្វផ្សាយ អំពីវិធានការសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរួមមាន ៖
ទី១.ក្រុងស្វាយរៀ ដោយលោកអភិបាលក្រុង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដឹកនាំក្រុមការងារចុះបាញ់ថ្នាំ សម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងអគារ និងបរិវេណសាលាក្រុងស្វាយរៀង សួនកុមារ ផ្សារពោធិតាហោ និងផ្សារវាលយន្ត ក្រុងស្វាយរៀង។

ទី២.ស្រុកស្វាយទាប អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានក្នុងស្រុក។

ទី៣.ស្រុករំដួលសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករំដួល ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកម៉ាស់ ជូនប្រជាពលរដ្ឋ និងអាជីវករនៅតាមទីប្រជុំជន ផ្សារ និងបណ្ដាមូលដ្ឋានក្នុងស្រុក។

ទី៤.ក្រុងបាវិតអាជ្ញាធរ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបាន ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងណែនាំឲ្យបុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវករលក់ដូរ ត្រូវពាក់ម៉ាស់ និងដាក់អាកុល ឬជែលលាងដៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំណែកឯស្រុកចំនួន ៤ ទៀតអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកក៏បានកំពុងដឹកនាំអនុវត្តវិធានការ ចុះផ្សព្វផ្សាយចែកខិតប័ណ្ណ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង អំពីវិធានការការពារ នៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះបងប្អូនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកា ២០២០ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្កក៏បានចេញនូវសេចក្តី ជូនដំណឹងដល់រដ្ឋបាលស្រុកក្រុងទាំងអស់ នៅខេត្តស្វាយរៀង ត្រូវចូលរួមបង្ការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាគឺធ្វើយ៉ាងណា មិនឲ្យឆ្លងដល់សហគមន៍ ជាដាច់ខាតហើយក្នុងនោះ បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែងហើយ រហូតមកដល់ពេលនេះ មានអ្នកមកធ្វើចត្តាឡីស័កមានចំនួន ៧០ នាក់ស្រី៣០នាក់ផងដែរ សម្រាប់ខេត្តមួយនេះ ៕

To Top