ព័ត៌មានជាតិ

កម្លាំងនគរបាល ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ រួមនឹងថ្នាំញៀនមួយចំនួន

ស្វាយរៀង ៖ ជនសង្សយ័ជាមុខសញ្ញា ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៤នាក់ ស្រី១នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២០។

សមត្ថកិច្ចនគរបាល ជំនាញខេត្តស្វាយរៀងបាន បានធ្វើការឃាត់ខ្លួនជនសង្សយ័ ចំនួន៤នាក់:

ទី១.ឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែក (បង្ក្រាបនៅស្រុករមាសហែក) ។ ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១៣កញ្ចប់តូច ទម្ងន់១៦,៥៤ក្រាម ។

ទី២.ឈ្មោះ ឈ ធុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបំរើការនៅហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង មានស្រុកកំណើតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (បង្ក្រាបនៅក្រុងស្វាយរៀង)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១០កញ្ចប់តូច ទម្ងន់១៥.០៥ក្រាម។

ទី៣.ឈ្មោះ សំ សាវន ភេទប្រុស អាយុ30ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប (បង្ក្រាបនៅស្រុកស្វាយទាប)។

ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន១កញ្ចប់តូច ទម្ងន់២,០៦ក្រាម។

ទី៤.ឈ្មោះ អ៊ួន វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ( បង្ក្រាបនៅក្រុងបាវិត)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៦កញ្ចប់តូចទម្ងន់១,៦៨ក្រាម៕

To Top