ព័ត៌មានជាតិ

សម្តេចតេជោ៖ ក្រុមគ្រូពេទ្យ គួរទទួល បានវ៉ាក់សាំង ការពារ កូវីដ១៩ មុនគេ (វីដេអូ)

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរាត្រីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះបានថ្លែងសារជាសំឡេងដ៏មានអត្ថន័យអំពីការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩សម្រាប់មនុស្ស៥០ម៉ឺននាក់ដំបូង។

សម្តេចបានលើកជាយោបល់ថា ៥០ម៉ឺននាក់ដំបូងជាអ្នកណាខ្លះ ?ក្នុងនោះមាន មនុស្ស៥០ម៉ឺននាក់ដែលសម្តេចលើកឡើងនោះគឺសំដៅដល់ក្រុមគ្រូពេទ្យគួរទទួលបានមុនគេព្រោះពួកគាត់នៅជួរមុខក្នុងការចេញមកព្យាបាលអ្នកជំងឺ។

សម្តេចថា បន្ទាប់មកគ្រូបង្រៀនប្រមាណជាង១២ទៅ១៣ម៉ឺននាក់។ បន្តមកទៀតគឺកងកម្លាំងប្រដាប់អាវុធ។

សម្តេចថា ព្រោះពួកគាត់ទាំងនេះប្រឈមហានិភ័យខ្ពស់។

សម្តេចថា ក្នុងករណីចាំបាច់គឺត្រូវប្រើកំលាំងពួកគាត់មុនគេ ហើយបើមិនប្រើវ៉ាក់សាំងពួកគាត់ប្រឈមគ្រោះថ្នាក់។

សម្តេចតេជោបន្ថែមថា សម្រាប់ពួកគាត់ទាំងអស់នេះប្រើប្រហែលជាអស់៤០ម៉ឺនដូស ដូច្នេះនៅសល់ប្រមាណ១០ដូសទៀត នឹងចាត់ចែងតាមការជាក់ស្តែង ដូចជាឲ្យទៅគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ។

សម្តេចតេជោ បន្ថែមទៀតថា អាចជាបន្ទាប់មកទៀតគឺមន្រ្តីយុត្តិធម៌ក៏ទទួលបានវ៉ាក់សាំងផងដែរ។

សម្តេចបញ្ជាក់ថា នេះជាដំណាក់កាលទី១ ហើយដំណាក់កាលបន្តអាចជានិស្សិត និងកម្មករសំណង់។

សម្តេចថា អ្នកដែលគ្រប់អាយុអាចទទួលវ៉ាក់សាំង ប្រហែលជា១០លាននាក់៕

To Top